យោធាកូរ៉េខាងត្បូង បញ្ជាក់​ថា កូរ៉េខាងជើងបានបាញ់មីស៊ីល​មិនស្គាល់អត្តសញ្ញាណ

2026/05/26 11:52:53 pm        42

យោធាកូរ៉េខាងត្បូងបានប្រាប់​ឲ្យ​ដឹង​ថា នាថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) នេះ ប្រទេស​កូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ ក្នុង​នោះ​រួមទាំងមីស៊ីលបាលីស្ទិក​រយៈចម្ងាយខ្លីយ៉ាងហោចណាស់ ១គ្រាប់ ឆ្ពោះទៅកាន់ដែនទឹក ម្ដុំ​ឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសនេះ។

នាយ​សេនាធិការ​ចម្រុះ (JCS) របស់កូរ៉េខាងត្បូង បានឲ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលទាំងនោះត្រូវបានបាញ់បង្ហោះនៅម៉ោងប្រហែល ១រសៀល ម៉ោងក្នុងស្រុក ចេញ​ពីតំបន់​ក្បែរ​ទីក្រុង​ Chongju ក្នុងខេត្ត Pyongan ខាងជើងរបស់កូរ៉េខាងជើង។ JCS បានបន្ថែម​ថា មីស៊ីលនេះហោះបានចម្ងាយប្រហែល ៨០​គីឡូម៉ែត្រ​។

នេះគឺជាការបាញ់មីស៊ីលដែលគេ​ដឹង​ជាលើកដំបូងរបស់កូរ៉េខាងជើង ចាប់តាំងពីថ្ងៃទី១៩​ ខែមេសា នៅពេលដែលប្រទេសនេះបានសាកល្បងបាញ់​មីស៊ីលបាលីស្ទិក​រយៈចម្ងាយខ្លីជាច្រើនគ្រាប់ ដែលខ្លួនបានបញ្ជាក់​ថា ត្រូវបានបំពាក់ដោយគ្រាប់បែកចង្កោម។

គួរបញ្ជាក់ថា កាល​ដើមខែមេសា ទីក្រុងព្យុងយ៉ាងក៏បានឲ្យ​ដឹង​ផងដែរថា ខ្លួនបានសាកល្បងក្បាលគ្រាប់គ្រាប់បែកចង្កោមថ្មី នៅលើមីស៊ីលបាលីស្ទិក​ និងអាវុធអេឡិចត្រូម៉ាញ៉េទិច ជាការ​សាកល្បង​មួយដែលអ្នកវិភាគបានលើក​ឡើង​ថា ជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ដើម្បីបង្ហាញពីសមត្ថភាពរបស់កូរ៉េខាងជើង ក្នុងការប្រយុទ្ធប្រឆាំងនឹងសង្គ្រាមសម័យទំនើប។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយកាលពីខែមីនាថា ឋានៈរបស់ប្រទេសលោក ក្នុងនាម​ជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ គឺមិនកែប្រែបាន​ឡើយ​ ហើយថា ការពង្រីក «ខែល​រារាំង​នុយក្លេអ៊ែរការពារខ្លួន» គឺមានសារៈសំខាន់ ចំពោះសន្តិសុខជាតិ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm