អនុប្រធានទី១ នៃរដ្ឋសភា​ ជំរុញឱ្យមានវិធានការបន្ទាន់ ការពារពីការគំរាមកំហែងនៃវិបត្តិអាកាសធាតុ គ្រាដែលវិបត្តិនេះគ្មានប្រទេសណាមួយអាចយកឈ្នះក្នុងសមរភូមិនេះតែម្នាក់ឯងបានឡើយ

2026/05/27 12:06:53 am        125

ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់    សម្តេច មហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែល ឯកឧត្តម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សន្និសីទសភាជាតិ ស្តីពីអភិបាលកិច្ចអាកាសធាតុ» នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នេះ នៅវិមានរដ្ឋសភា ដោយមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់នៃអន្តរសភាអាស៊ាន (AIPA) និងអ្នកជំនាញការអន្តរជាតិជាច្រើនរូបបានជំរុញឱ្យមានវិធានការបន្ទាន់ ការពារ ពីការគំរាមកំហែងនៃវិបត្តិអាកាសធាតុ គ្រាដែលវិបត្តិនេះគ្មានប្រទេសណាមួយអាចយកឈ្នះក្នុងសមរភូមិនេះតែម្នាក់ឯងបានឡើយ។

បើតាម ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត វិស័យកសិកម្ម ធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាសសរទ្រូងសេដ្ឋកិច្ចជាតិដ៏សំខាន់របស់កម្ពុជា កំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីវិបត្តិនៃការប្រែប្រួលអាកាសធាតុ ដែលទាមទារឱ្យមានការដាក់ចេញនូវវិធានការឆ្លើយតបជាបន្ទាន់ និងទាន់ពេលវេលា ដើម្បីការពារចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

នៅក្នុងសុន្ទរកថាទៅកាន់អង្គសន្និសីទ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបង្វែរការយកចិត្តទុកដាក់ខ្ពស់ទៅលើផលប៉ះពាល់ជាក់ស្តែងមកលើរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមបានកត់សម្គាល់ថា បច្ចុប្បន្នភាពនៃកម្តៅផែនដីដែលកើនឡើងហួសប្រមាណ របបទឹកភ្លៀងធ្លាក់ខុសប្រក្រតី និងគ្រោះរាំងស្ងួតអូសបន្លាយវែង បាននិងកំពុងវាយប្រហារដោយផ្ទាល់លើជីវភាពកសិករ និងស្ថិរភាពសន្តិសុខស្បៀង។

ដោយសារតែកម្ពុជាជាប្រទេសដែលពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា បានដាស់តឿនថា ប្រសិនបើបណ្តោយឱ្យវិបត្តិនេះអូសបន្លាយដោយគ្មានយុទ្ធសាស្ត្រទប់ទល់ស្វិតស្វាញទេនោះ វានឹងប្រែក្លាយទៅជាសម្ពាធដ៏ធ្ងន់ធ្ងរ បំផ្លិចបំផ្លាញដល់សន្ទុះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិទាំងមូល។

ដើម្បីឆ្លើយតបនឹងការគំរាមកំហែងចំពោះមុខនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងថា គ្មានប្រទេសណាមួយអាចយកឈ្នះក្នុងសមរភូមិនេះតែម្នាក់ឯងបានឡើយ ពោលគឺទាមទារឱ្យមានការរួមសំឡេង និងសកម្មភាពស្របគ្នាក្នុងក្របខ័ណ្ឌតំបន់។ ក្នុងន័យនេះ រដ្ឋសភាកម្ពុជាបានបង្ហាញនូវមោទនភាពចំពោះកិច្ចសហការជាមួយលេខាធិការដ្ឋានអាយប៉ា (AIPA) ក្នុងការបង្កើតសន្និសីទនេះឡើង។

ឯកឧត្តមបានបង្ហាញជំនឿយ៉ាងមុតមាំថា កម្ពុជានឹងចាប់ដៃជាមួយបណ្តាប្រទេសជាសមាជិកអាយប៉ា ដើម្បីបន្តធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធលើការដោះស្រាយវិបត្តិសកលនេះ តាមរយៈការជំរុញយន្តការសម្របសម្រួលផ្នែកច្បាប់ ការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស និងការដកស្រង់នូវការអនុវត្តល្អៗ ក្នុងគោលដៅរួមគ្នាប្រែក្លាយតំបន់អាស៊ានឱ្យទៅជាតំបន់បៃតង និងមានភាពធន់ខ្ពស់ចំពោះអាកាសធាតុ។

គួរជម្រាបជូនថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងយ៉ាងមហោឡារិក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសភាជាតិ និងអន្តរជាតិ រួមមាន ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភា (គណៈកម្មការទី៣), ឯកឧត្តម អេឌី សូប៉ាណូ (Eddy Soeparno) អនុប្រធានសភាប្រឹក្សាយោបល់ប្រជាជននៃសាធារណរដ្ឋឥណ្ឌូនេស៊ី, លោកជំទាវ អាន់ណា វិចតូរីយ៉ា វេលូសូ-ទួនហ្សុន (Anna Victoria Veloso-Tuazon) អនុប្រធានគណៈកម្មាធិការពិសេសនៃរដ្ឋសភាហ្វីលីពិន រួមទាំងតំណាងជាន់ខ្ពស់ពីមូលនិធិអាកាសធាតុថារ៉ា (Tara Climate), ស្ថាប័ន Responsible Project Ventures, និងមន្ទីរពិសោធន៍ថាមពលអាស៊ី ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាជាច្រើនរូបទៀតផងដែរ៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        104
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        209
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm