លោក Rodion Miroshnik ឯកអគ្គរដ្ឋទូតទទួលបន្ទុកបេសកកម្មពិសេសនៃក្រសួងការបរទេសរុស្ស៊ី បានប្រាប់សារព័ត៌មាន TASSថា ជនស៊ីវិលជាង ៥០ នាក់ ក្នុងនោះមានកុមារម្នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ុយក្រែនលើតំបន់រុស្ស៊ី ក្នុងសប្តាហ៍កន្លងមក ហើយមនុស្សជិត ២០០នាក់ បានរង របួស។

លោកបានបញ្ជាក់ថា៖«ការវាយប្រហារដោយក្រុមណាស៊ីអ៊ុយក្រែន បានប៉ះពាល់ដល់ជនស៊ីវិលសរុបចំនួន ២៥០ នាក់ កាលពីសប្តាហ៍មុន៖ មនុស្ស ១៩៩នាក់ ក្នុងនោះអនីតិជន ២០នាក់ បានរងរបួស និងមនុស្ស ៥១ នាក់ ដែលក្នុងនោះមានអនីតិជនម្នាក់ ត្រូវបានសម្លាប់។ ជនរងគ្រោះភាគច្រើន ត្រូវបានរាយការណ៍ នៅក្នុងសាធារណរដ្ឋប្រជាមានិត Lugansk និង Donetsk ព្រមទាំងនៅក្នុងតំបន់ Belgorod និង Zaporozhye»។
លោក Miroshnik បានចង្អុលបង្ហាញថា មនុស្ស ២២៨នាក់ គឺ ៩១% នៃជនរងគ្រោះទាំងអស់ បានរងរបួស នៅក្នុងការវាយប្រហារដោយយានដ្រូន។
យោងតាមអ្នកការទូតរូបនេះ កងកម្លាំងអ៊ុយក្រែនបានកំណត់គោលដៅដោយចេតនាលើរថយន្តវេជ្ជសាស្ត្រ ដោយរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ។ ជាពិសេស អ្នកបើកបររថយន្តសង្គ្រោះបន្ទាន់ម្នាក់ បានរងរបួស នៅក្នុងការវាយប្រហារដោយយានដ្រូន FPV តាមបណ្តោយផ្លូវហាយវេមួយ ក្នុងតំបន់ Belgorod៕
