រដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយនៅថ្ងៃអង្គារនេះថា កូរ៉េខាងត្បូងនឹងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅក្នុងស្រុក ដោយមានផែនការដាក់ឲ្យដំណើរការនាវាដំបូងរបស់ខ្លួន នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០។
ទីក្រុងសេអ៊ូលកំពុងស្វែងរកការជំរុញការទប់ស្កាត់ប្រឆាំងនឹងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ ដោយកូរ៉េខាងត្បូងត្រៀមខ្លួនចូលរួមជាមួយប្រទេសមួយក្រុមតូចដែលដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ បន្ទាប់ពីទទួលបានការយល់ព្រមពីសហរដ្ឋអាមេរិកសម្រាប់ការផ្គត់ផ្គង់ឥន្ធនៈនុយក្លេអ៊ែរដែលមានកម្រិត។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ahn Gyu-back បានប្រាប់កិច្ចប្រជុំយុទ្ធសាស្ត្រការពារជាតិដែលមានប្រធានាធិបតី Lee Jae Myung ចូលរួមថា៖«យើងនឹងអភិវឌ្ឍន៍ និងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាមួយនឹងបច្ចេកវិទ្យាផ្ទាល់ខ្លួនរបស់យើង ដើម្បីដាក់ឲ្យដំណើរការនាវាដំបូងនេះ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០»។
Ahn said the first submarine would enter operational service “in the latter half of the 2030s.”
លោក Ahn បាននិយាយថា នាវាមុជទឹកដំបូង នឹងចូលបម្រើការងារ «នៅពាក់កណ្តាលចុងក្រោយនៃទសវត្សរ៍ឆ្នាំ ២០៣០»។
កូរ៉េខាងត្បូងបានស្វែងរកជាយូរមកហើយក្នុងការទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីទប់ទល់នឹងការគំរាមកំហែងយោធាដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង ទោះបីជាខ្លួនត្រូវបានរារាំងដោយកិច្ចព្រមព្រៀងសហប្រតិបត្តិការនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកក៏ដោយ៕
