គ.ជ.ប បានបញ្ចប់ការចាប់ឆ្នោតកំណត់លេខរៀងបក្សនយោបាយសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់

2022/04/20 01:34:52 pm        953

ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ឲ្យដឹងថា គ.ជ.ប បានបញ្ចប់ការចាប់ឆ្នោតកំណត់លេខរៀងរបស់គណបក្សបក្សនយោបាយ សម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរសើក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ។

ថ្លែងប្រាប់BTV News នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា ​បន្ទាប់ពីដំណើរការឈរឈ្មោះបេក្ខជន និង​ចុះបញ្ជី​បេក្ខជនគណបក្សនយោបាយបានបិទបញ្ចប់ គ.ជ.ប បានដំណើរចាប់ឆ្នោតកំណត់លេខរៀង​របស់គណបក្សនយោបាយតាមបណ្តាគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត​នៅទូទាំង​ប្រទេស​។

ឯកឧត្តម ហង្ស ពុទ្ធា បន្តថា ការចាប់ឆ្នោតកំណត់លេខរៀង​គណបក្សនយោបាយ​បាន​បញ្ចប់​រួចរាល់ ដោយ​មាន​ការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន​ គណបក្សនយោបាយ ​អាជ្ញាធរមូលដ្ឋាន និង​តំណាងប្រជាពលរដ្ឋជាព្រះសង្ឃជាដើម។

ឯកឧត្តម ហង្ស ពុទ្ធា បញ្ជាក់ថា ការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយ ក្នុង​គោលបំណង​បង្កលក្ខណៈងាយស្រួលដល់ការឃោសនា​បោះឆ្នោត និងផ្តល់ការ​ចំណាំ​លេខរៀង​ជូនប្រជាពលរដ្ឋដែលនឹងចូលរួមការបោះឆ្នោតតាមការិយាល័យរៀបចំការបោះឆ្នោតក្នុងឃុំ-សង្កាត់នីមួយៗ។

ឯកឧត្តម ហង្ស ពុទ្ធា សង្កត់ធ្ងន់ថា​ ការចាប់ឆ្នោតកំណត់លេខរៀង​គណបក្សនយោបាយ គឺជា​ការ​ផ្តល់សិទ្ធិ ​និងការសម្រេចចិត្តជូនប្រជាពលរដ្ឋ ​ដើម្បីជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត ក្នុងការ​ឆ្លើយតបរាល់តម្រូវការនានា​របស់​ប្រជាពលរដ្ឋក្នុងមួលដ្ឋាន។

គួរបញ្ជាក់ថា​ បន្ទាប់ពីការចាប់ឆ្នោតកំណត់លេខរៀង​គណបក្ស​នយោបាយ គ.ជ.ប នឹងឈាន​ទៅ​រក​ការ​ត្រៀម​ដំណើរការឃោសនាបោះឆ្នោត ​ខណៈការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ នឹង​ប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា​ ខាងមុខនេះ៕អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        328
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm