ក្រុមធម្មយាត្រាមូស្លីម បានចេញដំណើរនៅពេលព្រឹកថ្ងៃអង្គារនេះ ដើម្បីប្រារព្ធពិធីនៅលើភ្នំ Arafa ដែលជាថ្ងៃដ៏សំខាន់បំផុតនៃពិធីធម្មយាត្រាហាជិ ។
ក្រុមអ្នកគោរពបូជា ត្រូវបានគេមើលឃើញដើតាមផ្លូវនៅលើភ្នំ Arafa និងឡើងទៅកាន់ទីសក្ការៈភ្នំ Mercy នៅពេលថ្ងៃរះ ជាទីដែលព្យាការី Mohammad ត្រូវបានគេមានជំនឿថា បានផ្តល់ឱវាទចុងក្រោយរបស់លោកកាលពីរយៈពេល ១៤សតវត្សរ៍មុន ។
ពិធីបុណ្យហាជិ ដែលតម្រូវឲ្យជនមូស្លីមមានលទ្ធភាពធ្វើពិធីម្តង ក្នុងមួយឆាកជីវិតរបស់ពួកគេនោះ ត្រូវបានគេចាត់ទុកថាជា ការជួបជុំគ្នាបែបសាសនាធំជាងគេបំផុតរបស់ពិភពលោក ។
ក្រុមធម្មយាត្រា នឹងបន្តនៅរហូតដល់ថ្ងៃលិចលើភ្នំ Arafat មុនពេលធ្វើដំណើរមកកាន់តំបន់ទីវាល Muzdalifa វិញ ជាទីដែលពួកគេរើសដុំគ្រួសចោលសសរថ្មតំណាងឲ្យពួកបិសាច ។
ការចោលដុំគ្រួសតាមប្រពៃណីនេះ គឺជាការចាប់ផ្តើមថ្ងៃដំបូងនៃពិធី Eid al-Adha ឬពិធីបុណ្យពលី ដែលនឹងត្រូវប្រារព្ធដោយជនមូស្លីមនៅទូទាំងពិភពលោក នាថ្ងៃពុធស្អែកនេះ ៕

