កូរ៉េខាងត្បូងបង្ហាញផែនការ​​ដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដំបូង នៅឆ្នាំ២០៣០

2026/05/27 02:14:20 am        44


ប្រទេស​កូរ៉េខាងត្បូង នៅថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) នេះ បានបង្ហាញផែនការ ដើម្បីអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែលផលិតក្នុងស្រុកដំបូងរបស់ខ្លួន ដោយរដ្ឋាភិបាលមានគោលបំណងដាក់ឲ្យ​ដំណើរការនាវានេះនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០។

ក្រសួងការពារជាតិបានប្រកាសពីផែនទីបង្ហាញផ្លូវ សម្រាប់ «គម្រោង Jangbogo N» ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីពង្រឹងសន្តិសុខដែនសមុទ្ររបស់ប្រទេស និងទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលដែលមានមូលដ្ឋានលើនាវាមុជទឹកកូរ៉េខាងជើង។

បើយោងតាមសារព័ត៌មាន Yonhap News បាន​ឲ្យ​ដឹង​ថា ក្នុងអំឡុងពេលមាន​កិច្ចប្រជុំយុទ្ធសាស្ត្រការពារជាតិដឹកនាំដោយប្រធានាធិបតី លោក​ Lee Jae Myung នៅមូលដ្ឋានកងទ័ពជើងទឹក ក្នុងទីក្រុង Changwon រដ្ឋមន្ត្រីក្រសួងការពារជាតិ ​លោក​ Ahn Gyu-back បានលើក​ឡើង​ថា​៖ «យើងនឹងខិតខំធ្វើការ ដើម្បីដាក់​ដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរលើកដំបូង នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ និងជំរុញការអភិវឌ្ឍ ដើម្បីចាប់​ផ្ដើម​​ប្រតិបត្តិការ នៅពាក់កណ្តាលចុងទសវត្សរ៍ឆ្នាំ២០៣០ ឬបន្ទាប់ពីនោះ​»។

នាវាមុជទឹកទាំងនេះត្រូវបានគេរំពឹងថា នឹងធ្វើឲ្យ​ប្រសើរឡើងយ៉ាងខ្លាំងនូវសមត្ថភាពយោធារបស់កូរ៉េខាងត្បូង ពីព្រោះពួកវាអាចនៅក្នុង​ទឹកបានយូរ និងដំណើរការជាមួយនឹងល្បឿន និងការចល័តខ្ពស់ជាងនាវាមុជទឹកដើរដោយថាមពលម៉ាស៊ូតធម្មតា។ លោក Ahn បានបញ្ជាក់​ថា នាវាមុជទឹកទាំងនេះនឹងប្រើប្រាស់សារធាតុ​អ៊ុយរ៉ានី​ញ៉ូមដែលមានកម្រិតទាបរហូតដល់ ២០ភាគរយ សម្រាប់ប្រេងឥន្ធនៈ។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីសម្រេច​បាន​នូវ​​កិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ដែលអនុញ្ញាតឲ្យ​មានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ លើគម្រោងនាវាមុជទឹក ក្នុង​នោះ​រួមទាំងការពិភាក្សា អំពីប្រភពប្រេងឥន្ធនៈ និងតម្រូវការបច្ចេកទេសផង​ដែរ​៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        6
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        4
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        11

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm