អភិបាលក្នុងតំបន់និយាយថា មនុស្សរស់នៅជិតឃ្លាំងវាយនភណ្ឌរងការឆាបឆេះ ស្ថិតក្នុងទីក្រុង Tubize នៅភាគខាងលិចរដ្ឋធានីព្រុចសែល ត្រូវបានជម្លៀសចេញពីផ្ទះសម្បែអរបស់ពួកគេ ដោយសារហានិភ័យខ្ពស់នៃធុងហ្គាសស្ថិតនៅក្បែរកន្លែងផ្ទុះ ។
ចំណែកឯអ្នកស្រុកខ្លះទៀតរស់នៅក្នុងទីក្រុង Tubize ត្រូវបានគេនិយាយប្រាប់ឲ្យបន្តស្នាក់នៅក្នុងផ្ទះរបស់ពួកគេ ក្នុងនោះបង្អួចផ្ទះ ត្រូវបិទឲ្យជិត ដោយសារជាតិពុលពីផ្សែងអគ្គិភ័យ ។
លោក Samuel d'Orazio គឺជាអភិបាលក្រុង Tubize និយាយប្រាប់វិទ្យុ RTBF ថា បច្ចុប្បន្នពួកយើងបានជម្លៀសអ្នករាល់គ្នានៅតាមផ្លូវ ដោយសារមានហានិភ័យខ្ពស់នៃការផ្ទុះសម្រាប់អគារក្បែរនោះ ដោយសារមានធុងហ្គាសនៅក្នុងអគារ ។ លោកបន្តថា ក្រុមអាជ្ញាធរកំពុងវាស់កម្រិតជាតិពុលពីផ្សែងខ្មៅដ៏ក្រាស់ទាំងនោះ ។
ការប្រកាសអាសន្ននេះដែរ តម្រូវឲ្យទ្វារ និងបង្អួចផ្ទះត្រូវបិទ ដល់អ្នកដែលរស់នៅតំបន់ភាគខាងលិចទីក្រុងព្រុចសែល ស្របពេលដែលសំណុំផ្សែងពុល រីករាលនៅទូទាំងតំបន់ ៕