ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Warwickshire ស្ថិតនៅតំបន់ Midlands របស់អង់គ្លេស នាំគ្នាផឹកកាហ្វេទឹកកក និងទទួលទានការ៉េមកី ពេលដែលអង់គ្លេសជួបប្រទេសសីតុណ្ហភាពក្តៅខ្លាំងកាលពីថ្ងៃចន្ទ ។ ការិយាល័យឧតុនិយម និយាយថា អង់គ្លេសបំបែកកំណត់ត្រាថ្ងៃក្តៅបំផុតប្រចាំខែឧសភាពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៣,៥អង្សាសេ នៅអាកាសយានដ្ឋាន Heathrow ស្ថិតក្នុងទីក្រុងឡុងដ្រ៍ ។ សីតុណ្ហភាពលើសពី៣០អង្សាសេនៅទីក្រុងឡុងដ្រ៍ ពិតជាកម្រខ្លាំងណាស់ អំឡុងខែឧសភា ។ ការិយាល័យឧតុនិយមអង់គ្លេស និយាយទៀតថា សីតុណ្ហភាពជាប់កំណត់ត្រាសម្រាប់ខែឧសភាមានត្រឹម ២២,៨អង្សាសេប៉ុណ្ណោះ អំឡុងឆ្នាំ ១៩២២ និងឆ្នាំ ១៩៤៤ ។ ខណៈពេលនោះដែរ រដ្ឋាភិបាលបារាំងបាននិយាយថាមនុស្ស៧នាក់ត្រូវបានរយការណ៍ថាបានស្លាប់ក្នុងឧបទ្ទវហេតុពាក់ព័ន្ធនឹងរលកកម្ដៅនាពេលថ្មីៗនេះដែលបានដុតរោលតំបន់ភាគច្រើននៃអឺរ៉ុបខាងលិច។ រលកកម្ដៅដែលគេបានមើលឃើញថាជាការហក់ឡើងសីតុណ្ហភាពក្ដៅបំបែកកំណត់ត្រាទូទាំងប្រទេសនេះត្រូវគេរំពឹងថានឹងកើនឡើងថែមទៀត ក្នុងនោះស្រុកចំនួន ៨ នៅភាគខាងលិចប្រទេសបារាំង បានប្រកាសអាសន្នស្ដីពីរលកកម្ដៅកម្រិតពណ៌លឿងទុំជាលើកដំបូងសម្រាប់ខែឧសភានេះ ៕