ពលរដ្ឋមួយចំនួនរបស់អ៊ីរ៉ង់និយាយនៅថ្ងៃអង្គារនេះថា ពួកគេពុំទុកចិត្តលើកិច្ចព្រមព្រៀងដ៏មានសក្តានុពលណាមួយឡើយជាមួយសហរដ្ឋអាមេរិកថានឹងអាចបញ្ចប់ជម្លោះមួយនេះ ដោយពួកគេបង្ហាញនូវភាពមន្ទិលសង្ស័យរបស់ពួកគេ ហើយពួកគេជឿថា សហរដ្ឋអាមេរិកមិនគោរពតាមពាក្យសម្តីនោះទេ ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បាននិយាយនៅថ្ងៃអង្គារនេះថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នៅតែអាចធ្វើទៅបាន ទោះបីជាមានការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិក ដែលបង្កឲ្យមានការសង្ស័យលើបទឈប់បាញ់ដ៏ផុយស្រួយរបស់ពួកគេក៏ដោយ ។
លោក Rubio បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុង Jaipur ក្នុងអំឡុងទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាថា មានការចរចាមួយចំនួនកំពុងដំណើរការនៅក្នុងប្រទេសកាតានៅថ្ងៃនេះ ដូច្នេះពួកលោកនឹងរង់ចាំមើលថាតើអាចសម្រេចបានវឌ្ឍនភាពឬអត់ ។
លោក Motahari គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងតេអេរ៉ង់និយាយថា តាមគំនិតរបស់លោក កិច្ចព្រមព្រៀងបណ្តោះអាសន្ន គឺអាចទៅរួច ប៉ុន្តែកិច្ចព្រមព្រៀងបណ្តោះអាសន្ន នឹងនាំឲ្យមានកិច្ចព្រមព្រៀងចុងក្រោយ និងកិច្ចព្រមព្រៀងសន្តិភាព នៅតែជាសំនួរមួយដដែល ៕