ពលរដ្ឋលីបង់ជម្លៀសខ្លួន ព្រួយបារម្ភពីការកើនឡើងភាពតានតឹងជាមួយអ៊ីស្រាអែល

2026/05/27 03:56:19 am        40

ពលរដ្ឋជម្លៀសខ្លួនលីបង់ ដែលកំពុងរស់នៅក្នុងសំពត់តង់នៅតាមមាត់សមុទ្រទីក្រុងបេរូត បាននិយាយពីពេលដែលពួកគេរត់ភៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងកាលពីយប់ថ្ងៃចន្ទម្សិលមិញ ដោយពួកគេមានការព្រួយបារម្ភពីការកើនឡើងភាពតានតឹងថ្មី ក្រោយអ៊ីស្រាអែលសន្យាបង្កើនការវាយប្រហាររបស់ពួកគេលើក្រុមហេសបូឡា ។

ពលរដ្ឋមួយចំនួននិយាយថា សំពត់តង់ និងចិញ្ចើមផ្លូវ ពេញដោយក្មេងៗជម្លៀសខ្លួន មនុស្សចាស់ និងក្រុមគ្រួសារ ។

លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu និយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលនឹងបង្កើនការវាយប្រហារលើក្រុមហេសបូឡានៅលីបង់ ស្របពេលដែលមន្រ្តីមួយរូបរបស់សហរដ្ឋអាមេរិកនិយាយថា ក្រុមជីវពលមួយនេះ មិនអើពើនឹងការព្រមានឲ្យបញ្ឈប់ការបាញ់ប្រហារលើអ៊ីស្រាអែល នៅក្នុងជម្លោះមួយដែលអាចគំរាមកំហែងដែលកិច្ចចរចាបញ្ចប់ជម្លោះសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ។

យោធាអ៊ីស្រាអែលនិយាយថា ពួកគេបានបើកការវាយប្រហារជាង ១០០លើកនាពេលយប់ នៅតំបន់ជ្រលងភ្នំ Beqaa Valley និងនៅទូទាំងភាគខាងត្បូងលីបង់ ដោយបានកំណត់គោលដៅកន្លែងផ្ទុកអាវុធ មជ្ឈមណ្ឌលបញ្ជា ប៉ុស្តិ៍សង្កេតការណ៍ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតរបស់ក្រុមហេសបូឡា ។

យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល បានកើនឡើងយ៉ាងខ្លាំង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់ នៅជ្រលងភ្នំ Beqaa Valle ភាគខាងកើតលីបង់ និងធ្វើឲ្យមនុស្សជាច្រើននាក់ទៀត រងរបួស ។

យោធាអ៊ីស្រាអែល បានចេញការព្រមានជម្លៀសផងដែរ សម្រាប់ពលរដ្ឋរស់នៅក្នុងទីក្រុង Nabatieh ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ ជំរុញឲ្យពួកគេចាកចេញភ្លាមៗ មុនពេលការវាយប្រហារដែលបានគ្រោងទុក ខណៈដែលការភ័យខ្លាចពីការកើនឡើងភាពតានតឹងបន្ថែមទៀត បានកើតឡើង ៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        2
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm