អ៊ីរ៉ង់ចោទប្រកាន់អាមេរិកពីបទរំលោភបទឈប់បាញ់ និងគំរាមសងសឹកបន្ទាប់ពីការវាយប្រហារថ្មី

2026/05/27 03:16:42 pm        137

អ៊ីរ៉ង់បានចោទប្រកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ២៧​​​ឧសភា​​​សប្ដាហ៍នេះ​ថា «ជាការរំលោភយ៉ាងច្បាស់លាស់លើបទឈប់បាញ់» រវាងប្រទេសទាំងពីរ បន្ទាប់ពីអាមេរិកបានចាប់ផ្តើមអ្វីដែលខ្លួនហៅថាការវាយប្រហារការពារខ្លួន​ ​ដោយ​គំរាមកំហែងរំខានដល់ការចរចាកាន់តែខ្លាំងក្នុងការ​​បញ្ចប់សង្គ្រាម។

មន្ត្រីអាមេរិកពីររូបបាននិយាយថា ការវាយប្រហារដោយយោធារបស់អាមេរិកគឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងអ្វីដែលពួកគេពិពណ៌នាកាលពីថ្ងៃអង្គារថាជាការបាញ់មីស៊ីល ​យានដ្រូន​ និងទូកតូចៗរយៈពេល២៤ ម៉ោងធ្វើឡើងដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ IRGC នៅជិតច្រកសមុទ្រ Hormuz។​​​​​

មន្ត្រីទាំងនោះបាននិយាយថា កងកម្លាំង IRGC បានបាញ់មីស៊ីលពីដីទៅលើ​​អាកាសជាច្រើនគ្រាប់ ខណៈសហរដ្ឋអាមេរិកមានយន្តហោះកំពុងហោះហើរនៅក្នុងតំបន់នោះ។ ពួកគេបាននិយាយថា គ្មានយន្តហោះអាមេរិកណាមួយត្រូវបានវាយប្រហារនោះទេ។ មន្ត្រីទាំងនោះបាននិយាយថា យានដ្រូន​​ និងទូកតូចៗទាំងនោះមានសមត្ថភាពដាក់មីនដែលអាចគំរាមកំហែងដល់នាវា​​ និងយន្តហោះរបស់សហរដ្ឋអាមេរិក។

មន្ត្រីម្នាក់បាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកគឺ «មានកម្រិតណាស់» និង «ច្បាស់លាស់ណាស់»។

ការវាយប្រហារទាំងនេះបានកើតឡើង ខណៈ​លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក បានប្រាប់ក្រុមអ្នកសារ​​ព័ត៌មាននៅក្នុងប្រទេសឥណ្ឌាថា កិច្ចព្រមព្រៀងមួយអាចត្រូវបានបញ្ចប់ក្នុងរយៈពេល «ពីរបីថ្ងៃទៀត​​» ហើយថា ក្រុម​អ្នកចរចាបាន​​​បំបែក​ «ការមិនចុះសម្រុងគ្នាលើពាក្យមួយ និង​ប្រយោគមួយ​»។

កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ IRGC ​បាននិយាយកាលពីថ្ងៃអង្គារ​ថា​ ​កងកម្លាំង​​ការពារ​ដែន​អាកាសរបស់ខ្លួន​ ​បានបាញ់ទម្លាក់​​​​​យានដ្រូន MQ-9 Reaper មួយគ្រឿង​​ របស់អាមេរិក​​​​​ក្នុងដែន​អាកាស​របស់ប្រទេសនេះ ៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        7
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        55
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm