ពលរដ្ឋអ៊ុយក្រែន និងស្ថានទូតបរទេសក្នុងរដ្ឋធានីគីវ បង្ហាញការមិនខ្វល់ខ្វាយចំពោះការគំរាមវាយប្រហារថ្មីពីរុស្ស៊ី

2026/05/27 05:11:42 pm        59

ប្រជាជនក្នុងរដ្ឋធានីគីវ និងបណ្ដាស្ថានទូតបរទេសកំពុងព្រងើយកន្តើយចំពោះការគំរាមកំហែងពីទីក្រុងមូស្គូអំពីរលកនៃការវាយប្រហារយ៉ាងខ្លាំងលើរដ្ឋធានីអ៊ុយក្រែនដោយនិយាយថា មិនមែនជារឿងថ្មីទេបន្ទាប់ពីសង្គ្រាមជាច្រើនឆ្នាំ ដោយបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំក្នុងការបន្តជីវិតរបស់ពួកគេ។

ប្រទេសរុស្ស៊ី ដែលបានវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែនឥតឈប់ឈរ រួមទាំងរដ្ឋធានីគីវ ចាប់តាំងពីការចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំរបស់ខ្លួននៅឆ្នាំ ២០២២ បាននិយាយកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះថា ខ្លួនមានបំណងបើកការវាយប្រហារជាប្រព័ន្ធលើគោលដៅក្នុងរដ្ឋធានីគីវ និងបានជំរុញឱ្យជនបរទេស និងអ្នកការទូតចាកចេញ។រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានជំរុញឲ្យអាមេរិកជម្លៀសអ្នកការទូតចេញពីស្ថានទូតរបស់ខ្លួន នៅទីក្រុងគីវ ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃចន្ទ។

ប៉ុន្តែទោះមានការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតមួយក្នុងចំណោមការទម្លាក់គ្រាប់បែកជាច្រើនក្នុងរដ្ឋធានីកាលពីពីរថ្ងៃមុនក៏ដោយ ប្រជាជនដែលត្រូវបានសម្ភាសន៍ដោយសារព័ត៌មាន Reuters បានសម្តែងការតាំងចិត្តរបស់ពួកគេ។លោក Oleksandr Korzh អតីតយុទ្ធជនវ័យ៤៣ ឆ្នាំ បាននិយាយថា លោកគិតថាការគំរាមកំហែងទាំងនោះគឺជាការរៀបចំក្នុងគោលបំណងសាបព្រោះការភ័យស្លន់ស្លោក្នុងចំណោមសាធារណជន។លោកថារូបលោកនឹងស្នាក់នៅក្នុងប្រទេសអ៊ុយក្រែន ហើយលោកក៏នឹងស្នាក់នៅក្នុងទីក្រុងគីវដែរ។

បេសកកម្មការទូតមួយចំនួននៅក្នុងរដ្ឋធានី ដែលប្រទេសរុស្ស៊ីបានជំរុញឱ្យចាកចេញឲ្យបានឆាប់ ពុំបានបង្ហាញពីគម្រោងចាកចេញឡើយ។ លោកស្រី Katarina Mathernova ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសអ៊ុយក្រែន បានច្រានចោលការគំរាមកំហែងរបស់រុស្ស៊ី។

ហូឡង់ អាល្លឺម៉ង់ និងន័រវែស ស្ថិតក្នុងចំណោមប្រទេសដែលបានកោះហៅអ្នកការទូតរុស្ស៊ី ជុំវិញការវាយប្រហាររបស់ទីក្រុងមូស្គូលើរដ្ឋធានីអ៊ុយក្រែន និងការគំរាមកំហែងដល់បេសកជន៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        89
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        126
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm