[UPDATE] ផ្លូវរូងក្រោមដីលាក់កំបាំង និង​ទ្វារក្លែងក្លាយ ​គ្របដណ្ដប់លើការ​​ស៊ើបអង្កេតសោកនាដកម្មអាជីវកម្ម​រ៉ែដែលបានសម្លាប់មនុស្ស ៨២នាក់នៅចិន​​

2026/05/27 07:28:20 pm        201

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារ ២៦ ឧសភា សប្ដាហ៍នេះ ថា​ ផ្លូវរូងក្រោមដីដែលគ្មានបិទ​ស្លាកសញ្ញា ការបាត់​ឧបករណ៍តាមដានផ្សេងៗ​ និងទ្វារក្លែងក្លាយ ត្រូវ​បានរកឃើញក្នុងអំឡុងពេលស៊ើបអង្កេតដំបូងទៅលើសោកនាដកម្មអាជីវកម្ម​​​រ៉ែដ៏សាហាវបំផុតនៅប្រទេសចិនក្នុងរយៈពេលជាង ១៥ឆ្នាំ មកនេះ​ ដោយរដ្ឋាភិបាលសន្យាថានឹងរកមូលហេតុឲ្យ​ឃើញ​។​ ​​

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋខាងលើ​បាននិយាយ ​មនុស្សយ៉ាងហោចណាស់ ៨២នាក់បានស្លាប់ដោយសារការផ្ទុះឧស្ម័នកាលពី​យប់ថ្ងៃសុក្រ សប្ដាហ៍មុន​​​នៅអណ្តូងរ៉ែ Liushenyu ក្នុងខេត្ត Shanxi ដែលសម្បូរទៅដោយធ្យូងថ្មនៅភាគខាងជើងប្រទេសចិន។ មនុស្ស​ពីរនាក់នៅតែបាត់ខ្លួន ដោយមានមនុស្ស ១២៨នាក់ផ្សេង​​ទៀតត្រូវបានបញ្ជូនទៅព្យាបាល​នៅមន្ទីរពេទ្យ។ 

ការផ្ទុះនេះគឺជាសោកនាដកម្ម​​​អាជីវកម្ម​​រ៉ែដ៏សាហាវបំផុតនៅក្នុងប្រទេសចិនចាប់តាំងពីឆ្នាំ ២០០៩ នៅពេលការផ្ទុះឧស្ម័ននៅអណ្តូងរ៉ែ Xinxing ក្នុងខេត្ត Heilongjiang បានសម្លាប់មនុស្ស ១០៨នាក់។

ខណៈមូលហេតុនៃឧបទ្ទវហេតុកាលពីថ្ងៃសុក្រនៅតែស្ថិតក្រោមការស៊ើបអង្កេត ទីភ្នាក់ងារសារព័ត៌មានផ្លូវការស៊ីនហួរកាលពីថ្ងៃអង្គារ ២៦​​ឧសភា សប្ដាហ៍នេះ បាននិយាយថា ផ្លូវរូងក្រោមដីដែលលាក់កំបាំង​ពីភ្នែកមនុស្ស​ គំនូរក្លែងក្លាយ និងកម្មកររ៉ែ​​​មិនបានចុះបញ្ជី ដែលមិនត្រូវបានផ្តល់ឧបករណ៍តាមដានទីតាំងសង្គ្រោះជីវិតដែលត្រូវការចាំបាច់​​ គឺជាកត្តារួមចំណែកដល់ឧបទ្ទវ​ហេតុដ៏សាហាវនេះ។​​​

យោងតាមវីដេអូដែលបង្ហាញលើទូរទស្សន៍រដ្ឋ CCTV កាលពី​ថ្ងៃចន្ទ​​​បានឲ្យដឹងថានៅពេលការផ្ទុះបានកើតឡើងកាលពី​ថ្ងៃសុក្រ កំណត់ហេតុផ្លូវការបានបង្ហាញថា មានតែកម្មករ​១២៤ ​​ នាក់ប៉ុណ្ណោះដែលបានចុះទៅក្រោមដី ។​ តាមពិតទៅ កម្មករសរុបចំនួន​២៤៧ ​ នាក់កំពុងធ្វើការនៅក្នុងអណ្តូងរ៉ែ ដែលបង្ហាញថាមនុស្ស​​ ១២៣ នាក់មិនត្រូវបានតាមដានក្នុងផ្លូវរូងក្រោមដីនៅខាងក្រៅវិសាលភាពផ្លូវការ។​

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា កង្វះផែនទីត្រឹមត្រូវ និងព័ត៌មានទីតាំងរបស់កម្មករ​​រ៉ែបានរារាំងយ៉ាងខ្លាំងដល់ប្រតិបត្តិការជួយសង្គ្រោះ៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        50
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        80
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm