យុវជនចងចាំ ឈឺចាប់ តែមានស្មារតី​ទទួល​ខុស​ត្រូវ​ចំពោះ​ជាតិ​ក្រោយ​មាន​បរទេស​ឈ្លាន​ពាន​ទឹកដី

2026/05/27 08:30:13 pm        283

យុវជនខ្មែរ នៅតែមានការចងចាំ មានការឈឺចាប់ ចំពោះព្រឹត្តិការណ៍ ២៨ ឧសភា ឆ្នាំ ២០២៦ ជា​ថ្ងៃ​ដែល​ទាហានថៃ ចូលឈ្លានពានបាញ់សម្លាប់វីរកងទ័ពខ្មែរ លើទឹកដីកម្ពុជា ជាលើកដំបូង។ ទន្ទឹម​នឹងមានការចងចាំ មានភាពឈឺចាប់ទាំងនេះ យុវជនម្នាក់ៗក៏បានដឹងច្បាស់ពីតួនាទី ទំនួល​ខុស​ត្រូវ​របស់ខ្លួន ដែលត្រូវជាអ្នកបន្តវេនរឹងមាំ ពោពេញដោយសក្ដានុពល សម្រាប់​ការ​រីក​ចម្រើន​របស់​សង្គម​ជាតិ​កម្ពុជា។

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ស្អែកនេះ ជាគម្រប់ខួបមួយឆ្នាំ ដែលទាហានថៃ បាន​ចូល​ឈ្លាន​ពាន​លើ​ទឹកដីកម្ពុជា ហើយបានបាញ់សម្លាប់វីរកងទ័ពខ្មែរជាលើកដំបូង។ វីរកងទ័ព សួន រោន បានបាត់បង់ជីវិតនាពេលនោះ។ មរណភាព របស់វីរកងទ័ព សួន រោន បាន​ដិត​ជាប់​ក្នុង​ការ​ច​ងចាំ​របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ការចងចាំភ្ជាប់ជាមួយការឈឺចាប់ ដែលមិន​អាច​បំភ្លេច​បាន​។

ពាក់ព័ន្ធនឹងការចងចាំនេះ សហភាពសហភាពសហព័ន្ធយុវជនកម្ពុជា ក៏នឹង​រៀបចំ​ព្រឹត្តិការណ៍​ដាស់​ស្មារតី​ជាតិ នៅថ្ងៃទី ២៨ ឧសភា ស្អែកនេះដែរ។ យុវជន រាប់រយនាក់ បាន​មក​ចូល​រួម​ហាត់​សម​សម្រាប់​ព្រឹត្តិការណ៍ ដែលនឹងរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ពួក​គេ​ជា​យុវជន​ចង​ចាំ​ចំពោះ​ទង្វើឈ្លានពានរបស់ទាហានថៃ ហើយចងចាំ ឈឺចាប់ ចំពោះការ​បាត់​បង់​ជីវិត​របស់​វីរៈ​កងទ័ពខ្មែរ។ រឿងហេតុទាំងនេះ ដាស់ស្មារតីពួកគេឱ្យដឹងច្បាស់ ពីតួនាទីកាតព្វកិច្ចរបស់ខ្លួន ជា​អ្នក​បន្តវេន ជាអ្នកបន្តក្នុងការកសាងសង្គមជាតិ។ កាតព្វកិច្ចនាពេលនេះ ប្រឹងប្រែង​សិក្សា​ឱ្យ​ខ្លាំង​ពូកែ រួចបន្តដំណើរជីវិតយកចំណេះដឹងទាំងនោះ ចូលរួមកសាងសង្គមជាតិកម្ពុជា ឱ្យ​កាន់​តែ​រឹងមាំ​។ លើសពីនេះគឺការបន្តពហិការទំនិញពីថៃ និងបន្តគាំទ្រផលិតផលក្នុងស្រុក។

សូមជម្រាបថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៦ស្អែកនេះ ជាថ្ងៃរៀបចំព្រឹត្តិការណ៍ «ដាស់​ស្មារតី​ជាតិ​»​។ «ដាស់ស្មារតីជាតិ» គឺជាយុទ្ធនាការ​ថ្នាក់​ជាតិ​មួយ​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ចងក្រង និងផ្សព្វផ្សាយជា​សាធារណៈ​ដើម្បី​ឱ្យ​យុវជន​ជំនាន់​ក្រោយ​បាន​យល់​ដឹង​ជ្រាល​ជ្រៅ ​និងចងចាំទុកជាប្រវត្តិសាស្ត្រនូវបទពិសោធន៍ និងព្រឹត្តិការណ៍ពិត​ដែល​ជា​មេរៀន​ដ៏​ជូរ​ចត់​ដែល​ប្រទេស​កម្ពុជា​បាន​ឆ្លង​កាត់​ក្នុង​ឆ្នាំ​២០២៥។ ព្រឹត្តិការណ៍​នេះ​ក៏​បាន​ក្លាយ​ជា​ចំណុច​ចាប់​ផ្តើម​សំខាន់​មួយក្នុងការបំផុសនិងដាស់ស្មារតី ស្នេហាជាតិពីសំណាក់​ប្រជាពលរដ្ឋ​គ្រប់​រូប​ដោយ​រួម​ចំណែក​ក្នុង​ការប្រមូលផ្ដុំស្មារតីសាមគ្គីភាពឱ្យក្លាយជាកម្លាំងចលករផ្លូវចិត្ត និងជាការដាស់​តឿន​ដើម្បី​ពង្រឹង​ភាពធន់របស់ជាតិ៕ អត្ថបទ៖ គឹម ហុក

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm