ប្រធានក្រុមប្រឹក្សាសន្តិសុខ៖ បេឡារុស និងរុស្ស៊ី នឹងប្រើប្រាស់គ្រប់មធ្យោបាយដែលមាន ដើម្បីការពារខ្លួន

2026/05/27 03:35:44 pm        126

លេខាធិការក្រុមប្រឹក្សាសន្តិសុខរដ្ឋនៃសាធារណរដ្ឋបេឡារុស លោក Alexander Volfovich បាននិយាយថា បេឡារុស និងរុស្ស៊ី មិនបង្កការគំរាមកំហែងដល់នរណាម្នាក់ឡើយ ប៉ុន្តែនឹងការពារទឹកដីនៃរដ្ឋសហភាព ជាមួយនឹងធនធានទាំងអស់ដែលមាន។

លោក Volfovich បានថ្លែងអំឡុងពេលកិច្ចប្រជុំរបស់គណៈកម្មាធិការលេខាធិការក្រុមប្រឹក្សាសន្តិសុខនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO)ថា៖«យើងមិនបង្កការគំរាមកំហែងដល់នរណាម្នាក់ឡើយ។ ទាំងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និង សមភាគីបេឡារុស លោក Alexander Lukashenko សុទ្ធតែបាននិយាយបែបនេះ។ ប៉ុន្តែយើងនឹងការពារទឹកដីរបស់យើង ជាមួយនឹងមធ្យោបាយទាំងអស់ដែលមាន នៅក្នុងរដ្ឋសហភាព»។

លោកបានកត់សម្គាល់ថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី និងប្រព័ន្ធមីស៊ីល Oreshnik នៅក្នុងប្រទេសបេឡារុស បានរួមចំណែកដល់ការពង្រឹងវិធានការទប់ស្កាត់ជាយុទ្ធសាស្ត្រនៅក្នុងរដ្ឋសហភាព។ លោកលេខាធិការក្រុមប្រឹក្សាសន្តិសុខរដ្ឋបេឡារុសបានសង្កត់ធ្ងន់ថា៖ «ប្រសិនបើក្រុមមេដឹកនាំលោកខាងលិចរបស់យើងណាម្នាក់ធ្លាប់សង្ស័យថា នេះគឺជាការបោកប្រាស់នោះ គឺពុំមែនដូច្នេះទេ។ សមយុទ្ធហ្វឹកហ្វឺនកម្លាំងនុយក្លេអ៊ែរដែលធ្វើឡើង ក្រោមការដឹកនាំរបស់ប្រធានាធិបតីទាំងពីរនៃប្រទេសយើង បានបង្ហាញឲ្យឃើញ និងបញ្ជាក់ដល់មនុស្សគ្រប់គ្នាថា យើងមានអាវុធនុយក្លេអ៊ែរ ហើយ នឹងប្រើប្រាស់ពួកវា ក្នុងករណីមានការឈ្លានពានប្រឆាំងនឹងរដ្ឋសហភាព ដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង»៕

អត្ថបទដែលទាក់ទង

យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm        2
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm        2
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am