ការអនុវត្តកាតព្វកិច្ចយោធា ជាករណីយកិច្ចចាំបាច់ង និងជាកិត្តិយសដ៏​ឧត្តុង្គឧត្តម​របស់​ប្រជាពលរដ្ឋ

2026/05/27 03:49:49 pm        143

អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បានបញ្ជាក់ថា ការ​អនុវត្ត​កាតព្វ​កិច្ច​យោធា ​ជាករណីយកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋ។         នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្រសួងការពារជាតិ បានរៀបចំ​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​នេះ ​បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ចេញ​ព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ ស្តីពីកាតព្វកិច្ចយោធា ដែលក្នុងសន្និសីទនេះ នាយ​ឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ បាន​បញ្ជាក់​ថា ក្នុងបរិបទដែលស្ថានភាពពិភពលោកកំពុងមានការប្រែប្រួល និងភាពមិនច្បាស់លាស់ នា​ពេលថ្មីកន្លងមកនេះ ប្រទេសមានព្រំប្រទល់ជាប់ ធ្វើការឈ្លានពានប្រទេសកម្ពុជាគ្រប់ទម្រង់ បង្កឱ្យមានការឈឺចាប់។ នាយឧត្តមសេនីយ៍មានការជឿជាក់ចំពោះ ប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់ថ្មីប្រែក្លាយការឈឺចាប់នេះ ទៅចុះឈ្មោះបំពេញកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត ដោយសកម្មមានស្មារតីទទួលខុសត្រូវខ្ពស់។

ដូចនេះដើម្បីអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធាឱ្យទាន់ពេលវេលានិងមានប្រសិទ្ធភាព ស្របតាមតម្រូវការ ចាំបាច់របស់ប្រទេសជាតិ សំណូមពរឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិទាំងស្ថាប័នរដ្ឋ ឯកជន សមាគម អង្គការសង្គមស៊ីវិល ជាពិសេសប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានទាំងអស់ជួយបំផុសយុទ្ធនាការ អនុវត្តច្បាប់កាតព្វកិច្ចយោធាតាមគ្រប់មធ្យោបាយនិងគ្រប់រូបភាព ឱ្យបានទូលំទូលាយនិងឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជនដែលគ្រប់អាយុចូលបំពេញកាតព្វកិច្ចយោធា។

នាយឧត្តមសេនីយ៍ មាស សាវ៉ន បានបញ្ជាក់បន្ថែមថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធានេះ នឹងបង្កើតបានជា “ប្រភពធនធានមនុស្ស ដែលមិនចេះរីងស្ងួត” សម្រាប់កម្លាំងកងយោធពលខេមរភូមិន្ទ ធានាបាននូវការបំពេញបន្ថែមនូវកម្លាំងទ័ពវ័យក្មេង ដែលមានកាយសម្បទាមាំមួន ល្បឿនលឿន និងសមត្ថភាពចាប់យកបច្ចេកវិទ្យាយោធាទំនើបៗបានឆាប់រហ័ស៕អត្ថបទ៖ សុភាព




អត្ថបទដែលទាក់ទង

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
2026/06/13 05:21:29 pm        1
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
2026/06/13 04:55:05 pm        1
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
2026/06/13 04:15:47 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am