ចម្ការទុរេនអាយុកាលជាង៤០ឆ្នាំមួយកន្លែងនៅខេត្តកែបល្បីថាមានរសជាតិឆ្ងាញ់ខុសពីតំបន់ដទៃ

2026/05/27 10:55:28 pm        151

កែប ៖ ចម្ការមួយកន្លែងនៅតំបន់ជាប់ភ្នំខ្វាវ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប មានអាយុកាលជាង៤០ឆ្នាំហើយ ប៉ុន្តែបច្ចុប្បន្ននៅតែអាចប្រមូលផលទាំងដើមចាស់ និងដើមថ្មី ហើយបើតាមម្ចាស់ចម្ការថា ទុរេននេះមានសាច់ក្រាស់ រសជាតិឆ្ងាញ់ខុសពីទុរេនតំបន់ដទៃ ធ្វើឲ្យតម្លៃទីផ្សារល្អនិងមិនពិបាកលក់។

កសិករម្ចាស់ចម្ការ លោក ហេង សិទ្ធបានឲ្យដឹងថា លោកបានបន្តការងារថែទាំទុរេនពីឪពុក ទុរេននៅទីនេះភាគច្រើនជាពូជដើម ដែលដាំបន្តពីជំនាន់ដូនតា ហើយដោយសារអំណោយផលពីដី និងអាកាសធាតុជាប់តំបន់ភ្នំ និងខ្យល់ជំនោរសមុទ្រផងនោះ ធ្វើឱ្យផ្លែទុរេនមានរសជាតិផ្អែម ឈ្ងុយ សាច់ក្រាស់។ បច្ចុប្បន្ន ទុរេនកំពុងប្រមូលផល និងលក់បានតម្លៃល្អ ដោយភាគច្រើនមានម៉ូយមកទិញដល់ចម្ការ។

ជាមួយគ្នានេះលោក លី ចាន់វាសនា មន្ត្រីកសិកម្មឃុំពងទឹក បានលើកឡើងថា ទុរេននៅតំបន់ភ្នំខ្វាវត្បិតដើមចាស់ តែអាចនៅផ្តល់ផល និងមានគុណភាពល្អ ដោយកសិករភាគច្រើនផ្តោតលើការប្រើប្រាស់ជីធម្មជាតិ និងជីសរីរាង្គ ដែលអាចរក្សាគុណភាពដី និងទុរេនមានអាយុវែង ហើយធានាដល់សុវត្ថិភាពអ្នកទទួលទានថែមទៀតផង។

គួរបញ្ជាក់ថា តំបន់ភ្នំខ្វាវ នៃឃុំពងទឹក ស្រុកដំណាក់ចង្អើរ ត្រូវបានចាត់ទុកជាតំបន់មានសក្តានុពលលើដំណាំហូបផ្លែ និងដំណាំកសិកម្មចម្រុះ ដោយសារអំណោយផលពីធម្មជាតិ និងដីមានជីជាតិល្អ៕ ដោយ ៖ សារីម


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        232

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm