នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយកាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ថា ភាពអត់ឃ្លានកំពុងក្លាយជា «អាវុធដែលមានតម្លៃថោកជាងមីស៊ីល» ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមួយនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ លោកកំពុងចូលរួមកិច្ចប្រជុំនៅអង្គការស្បៀងអាហារ និងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ ស្តីពីផលប៉ះពាល់នៃជម្លោះនៅអ៊ីរ៉ង់លើសន្តិសុខស្បៀងពិភពលោក។

ថ្លែងទៅកាន់កិច្ចប្រជុំនៅទីស្នាក់ការកណ្តាលរបស់អង្គការហ្វៅ(FAO) លោក Sanchez និយាយថា មានការវាយប្រហារជាច្រើនលើកទៅលើទីផ្សារ ដីកសិកម្ម និងប្រព័ន្ធចែកចាយស្បៀង ត្រូវបានកត់ត្រាទុក «ជាពិសេសនៅតំបន់ហ្កាហ្សា ជាកន្លែងដែលមនុស្សមួយចំនួនស្វែងរកការឈ្នះសង្គ្រាមដោយការបង្អត់អាហារប្រជាជននៅទីនោះ»។
លោក Sanchez ត្រូវបានអមដំណើរដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Luis Planas ដែលជាបេក្ខជន សម្រាប់តំណែងប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិរបស់ប្រទេសអេស្ប៉ាញ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសអ៊ីតាលី។
