អ្នក​ការ​ទូត​ជាន់ខ្ពស់ចិន​ លោក​ Wang រិះគន់​លោក Trump ដោយ​ប្រយោល​ ពី UN

2026/05/27 11:18:42 pm        45

អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន បានវាយ​ប្រហារ​ដោយ​ប្រយោល​ ចំពោះគោលនយោបាយការបរទេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ពីអង្គការសហប្រជាជាតិ (UN) ដោយប្រើប្រាស់សុន្ទរកថាមួយ ដើម្បីរិះគន់​សង្គ្រាមរបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់ និងវិធីសាស្រ្តរបស់រដ្ឋបាលនេះ ចំពោះអង្គការពិភពលោក​។

កាល​ពី​ថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) នៅឯ​កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដែលលោកបានធ្វើជាប្រធាន​ ដើម្បីពិភាក្សាអំពីធម្មនុញ្ញ UN ក៏ដូចជា​​សន្តិភាព និងសន្តិសុខអន្តរជាតិ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានលើក​ឡើង​ថា៖ «វិធានការ​យោធាជា​ឯកតោភាគីណាមួយ ដែលគេចវេសពីអាណត្តិរបស់ក្រុមប្រឹក្សា គឺមិនអាចទទួលយកបានឡើយ​»។

សុន្ទរកថា​របស់​លោក​រដ្ឋមន្ត្រីរូបនេះ កើត​មាន​ឡើង​មិន​ដល់​ ២សប្តាហ៍ផង បន្ទាប់ពីលោក Trump បានជួបជាមួយមេដឹកនាំចិន លោក Xi Jinping នៅទីក្រុងប៉េកាំង ជាទី​ដែលប្រធានាធិបតីអាមេរិក បានទទួលការព្រមានយ៉ាងម៉ឺងម៉ាត់ ជុំវិញ​បញ្ហា​កោះ​តៃវ៉ាន់ និងការ​មាន​ជំនួយតិចតួច ក្នុងការស្វែងរកដំណោះស្រាយការទូត ចំពោះសង្គ្រាមសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅអ៊ីរ៉ង់។

ជាមួយ​គ្នា​នេះ លោក Wang ក៏បានលើកឡើងផង​ដែរ​ពីកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការដកមូលនិធិពី UN ដកខ្លួនចេញពីភ្នាក់ងាររាប់សិបរបស់ស្ថាប័ននេះ​ និងបង្កើត​ស្ថាប័នថ្មី​ជំនួសមួយ គឺ​​ក្រុមប្រឹក្សាសន្តិភាព (Board of Peace) របស់លោក Trump ដែលទទួលបានការគាំទ្រពីក្រុមប្រឹក្សាសន្តិសុខ UN ជាគំនិតផ្តួចផ្តើមការទូតដែលផ្តោតលើតំបន់ហ្កាហ្សា មុនពេលលោក Trump បានលើក​ឡើង​ថា «វាអាច» ជំនួសអង្គការសកលដែលត្រូវបានបង្កើតឡើងតាំង​ពី​ឆ្នាំ១៩៤៥​។

លោក Wang បានសង្កត់ធ្ងន់​ថា៖ «UN គឺជាចំណុចកណ្តាលនៃប្រព័ន្ធអន្តរជាតិ ក្រោយសង្គ្រាម ដែល​តួនាទីរបស់ស្ថាប័ន​នេះ គួរតែត្រូវបានពង្រឹង មិនមែនធ្វើ​ឲ្យ​ចុះខ្សោយទេ ហើយជំហររបស់សា្ថប័ននេះ ត្រូវបានរក្សា មិនមែនបង្កើត​ជំនួស​ឡើយ​។ រដ្ឋជាសមាជិកគួរតែបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ពួកគេ ជាមួយនឹងការ​មាន​សកម្មភាពជាក់ស្តែង»។

ការកត់សម្គាល់របស់មន្ត្រីជាន់ខ្ពស់ចិនរូបនេះ មានគោលបំណងសំដៅ​ទៅលើការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើឲ្យ​ខូច និងផ្លាស់ប្តូរអាទិភាពរបស់ UN ដោយការដកមូលនិធិសំខាន់ៗពី UN ជា​ចំណាត់ការដែលបានបង្កឲ្យ​មានវិបត្តិហិរញ្ញវត្ថុនៅក្នុង​អង្គការដែលមានមូលដ្ឋាននៅទីក្រុង New York មួយ​នេះ​​៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm