ជំនាញនិងភាគីពាក់ព័ន្ធស្វះស្វែងរួមគ្នាប្រែក្លាយតំបន់ទេសចរណ៍កោះរ៉ុងទៅជាតំបន់គ្មានសំណល់ប្លាស្ទិក

2026/05/27 11:20:28 pm        97

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ) និងរដ្ឋបាលខេត្ដព្រះសីហនុ ភាគីពាក់ព័ន្ធនានា ព្រមទាំងវិស័យឯកជន រួមសហការរៀបចំកិច្ចប្រជុំពិភាក្សាលើគម្រោង «ប្រែក្លាយតំបន់ទេសចរណ៍កោះរ៉ុង ជាតំបន់ទេសចរណ៍គ្មានប្លាស្ទិក» (Plastic-Free Tourism Zone) នៅក្រុងព្រះសីហនុ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។

​ឯកឧត្តម ហ៊ួត រិទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ) និងជាប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត បានមានប្រសាសន៍ថា គ.ជ.វ.ទ មានទិសដៅយុទ្ធសាស្ត្រចម្បងពីរសម្រាប់អនុវត្តនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ គឺ១. ការបើកយុទ្ធនាការសម្អាតកាកសំណល់ប្លាស្ទិកតាមតំបន់ឆ្នេរ ដោយជ្រើសរើសយកឆ្នេរណាមួយជាគំរូ ក្នុងចំណោមឆ្នេរកម្សាន្តទាំង៣០កន្លែង ដើម្បីធ្វើការសម្អាតជាប្រចាំ រួចពង្រីកទៅកាន់តំបន់ឆ្នេរដទៃទៀត។ ២. ការជំរុញយន្តការប្រែក្លាយក្រុងកោះរ៉ុង ឱ្យទៅជាក្រុងដែលគ្មានកាកសំណល់ប្លាស្ទិក។ ក្រុងកោះរ៉ុង គឺជាតំបន់សក្តានុពលទេសចរណ៍ដ៏ស្រស់ស្អាតដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តយ៉ាងច្រើនកុះករ។ ក្នុងដំណើរចុះពិនិត្យការងារជាលើកទី២ នេះ គ.ជ.វ.ទ រួមជាមួយអង្គការ និងដៃគូពាក់ព័ន្ធ នឹងធ្វើការវាយតម្លៃលើផលប៉ះពាល់ ដើម្បីស្វែងរកដំណោះស្រាយសមស្រប ដោយក្នុងនោះ ដំណោះស្រាយដ៏ប្រសើរបំផុត គឺការបង្កើតការកែច្នៃសំណល់ប្លាស្ទិកនៅនឹងកោះតែម្តង។

ឯកឧត្តម បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន និងដៃគូពាក់ព័ន្ធទាំងអស់ ចូលរួមសហការគ្នាខ្ពស់ក្នុងការគ្រប់គ្រង និងកាត់បន្ថយសំណល់ប្លាស្ទិក ដើម្បីធានាបាននូវបរិស្ថានឆ្នេរស្អាត ខ្យល់អាកាសបរិសុទ្ធ និងរក្សាបាននូវភាពទាក់ទាញផ្នែកទេសចរណ៍ប្រកបដោយនិរន្តរភាព។

លោក ចេន រ៉េត នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ បានបន្ថែមថា វិស័យទេសចរណ៍ ជាវិស័យបៃតងដ៏មានសារសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងអភិរក្សសម្បត្តិវប្បធម៌ ព្រមទាំងធនធានធម្មជាតិរបស់ខេត្ត។ ខេត្តព្រះសីហនុ មានសក្តានុពលសម្បូរបែប និងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ បញ្ហាប្រឈមនៃសំណល់ប្លាស្ទិក យោងតាមទិន្នន័យខេត្តព្រះសីហនុ មានសំណល់ប្លាស្ទិកប្រមាណ៤០ពាន់តោន ក្នុងមួយឆ្នាំ ក្នុងនោះមួយចំនួនត្រូវបានយកទៅកែច្នៃឡើងវិញ តែបរិមាណនៅសេសសល់បានបង្កផលប៉ះពាល់ដល់បរិស្ថានឆ្នេរ ស្ទះប្រព័ន្ធលូ បង្កើតហានិភ័យទឹកជំនន់ និងប៉ះពាល់ដល់សុខភាពសាធារណៈ ព្រមទាំងជីវៈចម្រុះ។ ឆ្លើយតបនឹងបញ្ហានេះ រដ្ឋបាលខេត្ត បានដាក់ចេញវិធានការដោះស្រាយជាបន្តបន្ទាប់ ដូចជា ការបំពាក់ធុងសំរាមតាមទីសាធារណៈ ការជំរុញការប្រើប្រាស់ផលិតផលជំនួសប្លាស្ទិក ការញែកសំណល់ និងការបំផុសស្មារតីដៃគូពាក់ព័ន្ធ ឱ្យចូលរួមក្នុងចលនាប្រឡងប្រណាំង «ឆ្នេរស្អាត ទីក្រុងស្អាត បរិស្ថានស្អាត» ៕ 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        473
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        511
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        663

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm