បេសកជន​រុស្ស៊ី៖ ប្រទេស​ឈូង​សមុទ្រ​ គឺ​​ជា​ចំណាប់​ខ្មាំង​របស់​គោល​នយោបាយ​អាមេរិក នៅមជ្ឃិម​បូព៌ា

2026/05/27 11:24:10 pm        52

បេសកជនរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក Vassily Nebenzia បានរិះគន់សេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ស្តីពីច្រកសមុទ្រ Hormuz ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដោយបញ្ជាក់​ថា វាគឺ​ជាការ​បង្កើត​ឡើង​ដោយ​ «ភាគី​ម្ខាង​» ហើយមិនឆ្លុះបញ្ចាំងពីបច្ច័យ​​​នាំ​ឲ្យមាន​ភាពតានតឹងក្នុងតំបន់ឡើយ​។

កាលពីថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) អំឡុង​ពេល​ថ្លែងក្នុង​​សន្និសីទសារប័ត៌មាន​ នៅឯ​ទី​ស្នាក់ការកណ្តាល UN លោក Nebenzia បានអះអាងថា សេចក្ដី​ព្រាង​នេះមិនបានលើក​ឡើង​អំពីថា​ តើ​វិបត្តិនេះ​ បានចាប់ផ្តើម​ឡើង​យ៉ាង​ដូច​ម្ដេច​។

នៅពេលត្រូវបាន​សួរ អំពីសេចក្តីព្រាងសេចក្តីសម្រេចដែលបានប្រកាសដោយសហរដ្ឋអាមេរិក រួមជាមួយប្រទេសបារ៉ែន និងបណ្ដា​ប្រទេសឈូងសមុទ្រពែក្ស​ គឺ​អារ៉ាប៊ីសាអ៊ូឌីត អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងកាតា ដែលត្រូវបានលើក​ឡើង​ថា មានគោលបំណងការពារសេរីភាពនៃការធ្វើនាវាចរណ៍ នៅក្នុងច្រកសមុទ្រ​ លោកបានឆ្លើយ​តប​ថា៖ «ឥឡូវនេះ សម្រាប់​បណ្តាប្រទេសឈូងសមុទ្រ ប្រទេសទាំងអស់ គឺជាមិត្តរបស់យើង។ សម្រាប់​ការវាយប្រហារលើប្រទេសទាំងនេះ យើងថ្កោលទោសការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ប៉ុន្តែដោយមិនបានលើកឡើង ឬដោះស្រាយពីរបៀបដែលបញ្ហា​ទាំងអស់បានចាប់ផ្តើម សេចក្តីសម្រេចនេះក្លាយជាអ្វី​ដែល​បង្កើត​ឡើង​ជា​ឯកតោភាគី និង​មិន​មាន​ចំណុចសំខាន់ៗ»។

លោកបានអះអាងថា អ៊ីរ៉ង់បានព្រមាន «ជាមុន» ហើយ​ថា ក្នុងករណីមានអរិភាពជាមួយទីក្រុងវ៉ាស៊ីនតោន ទីក្រុង​តេអេរ៉ង់​ «នឹងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធាដែលសហរដ្ឋអាមេរិក បានសាងសង់នៅក្នុងប្រទេសទាំងនោះ»។ លោក Nebenzia បានសង្កត់ធ្ងន់​ថា៖ «ខ្ញុំកំពុងប្រាប់ពួកគេ (បណ្ដាប្រទេស​ឈូង​សមុទ្រ​) ថា ពួក​គេគឺជាចំណាប់ខ្មាំងនៃគោលនយោបាយអាមេរិក នៅតំបន់​មជ្ឈិមបូព៌ា»។ លោក​បាន​បន្ថែមថា «យើងបាននិយាយជាយូរមកហើយថា ប្រសិនបើមានអ្វីមួយដូចនោះកើតឡើង អ្នកនឹងធ្លាក់ចូលទៅក្នុងវិបត្តិនេះ ជាមិនខាន មិនថាអ្នកចង់បាន ឬអត់​ មិនថា អ្នកមានឆន្ទៈឬអត់នោះទេ»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        5
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        8
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm