មេដឹកនាំកំពូលអ៊ីរ៉ង់៖ មូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ា លែងមាន​សុវត្ថិភាពហើយ ក្រោយ​ការវាយប្រហារថ្មី

2026/05/27 11:26:43 pm        40

ដំណើរ​ការចរចាកិច្ចព្រមព្រៀងសន្តិភាព រវាងរដ្ឋបាលរបស់​លោកប្រធានាធិប​តី​ Donald Trump និងអ៊ីរ៉ង់ កំពុង​ស្ថិតនៅលើផ្លូវ​ដ៏បរលាក់​មួយ កាល​ថ្ងៃអង្គារ (ទី​២៦ ខែឧសភា ឆ្នាំ២០២៦) បន្ទាប់ពីមេដឹកនាំកំពូលរបស់សាធារណរដ្ឋឥស្លាម បានព្រមានថា មូលដ្ឋានទ័ពអាមេរិក នៅតំបន់​មជ្ឈិមបូព៌ា លែងមានសុវត្ថិភាពទៀតហើយ។

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បានផ្ដល់​ការព្រមាននេះ នៅក្នុងសារមួយ ក្នុង​ឱកាស​នៃ​ការ​ចាប់ផ្តើមពិធីបុណ្យ Hajj ជា​ធម្មយាត្រាប្រចាំឆ្នាំរបស់មូស្លីមទៅកាន់ទីក្រុង Mecca ពោល​គឺ​ ១ថ្ងៃបន្ទាប់ពីយោធាអាមេរិកបានបើក «ការវាយប្រហារការពារ» នៅ​ភាគខាងត្បូងអ៊ីរ៉ង់។

លោក Khamenei បានបញ្ជាក់ច្បាស់​ៗ​​នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា៖ «ប្រវត្តិសាស្ត្រ​មិនអាច​ត្រឡប់ក្រោយបាន​ឡើយ​ ហើយប្រជាជាតិ និងទឹកដីនៃតំបន់នេះ​ (ប្រទេស​មជ្ឈិមបូព៌ា) នឹងលែងបម្រើជាខែល សម្រាប់មូលដ្ឋានទ័ពអាមេរិកទៀតហើយ»។

គួរ​បញ្ជាក់​ថា ទីក្រុងតេអេរ៉ង់បានកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិក និងហេដ្ឋារចនាសម្ព័ន្ធថាមពល នៅក្នុងតំបន់ម្តងហើយម្តងទៀត ចាប់តាំងពីការវាយប្រហារបានចាប់ផ្តើមកាល​ពី​ចុងខែកុម្ភៈ។ សមាជិកយោធាអាមេរិកចំនួន ៦នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលមាន​វាយប្រហារដោយយាន​ដ្រូន​ កាលពីខែមីនា លើការិយាល័យបណ្តោះអាសន្នមួយ នៅក្នុងប្រទេសគូវ៉ែត។

មេដឹកនាំអ៊ីរ៉ង់បានបន្ថែម​នៅ​ថ្ងៃ​អង្គារ​នោះ​ថា៖ «ក្រៅពីលែងមានកន្លែងសុវត្ថិភាព សម្រាប់ការឈ្លានពាន និងមូលដ្ឋានទ័ពនៅក្នុងតំបន់នេះហើយ​នោះ​ សហរដ្ឋ​អាមេរិកកំពុងតែទៅកាន់​តែ​ឆ្ងាយ​ពីឋានៈពីមុនរបស់ខ្លួនបន្តិច​ម្ដង​ៗ​»៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm       
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm