រុស្ស៊ី៖ អ៊ុយក្រែនបានប្រើប្រាស់មីស៊ីល Storm Shadow អំឡុង​ការវាយប្រហារ នៅទីក្រុង​ Sevastopol

2026/05/27 11:39:48 pm        56

រដ្ឋបាលក្រុង បានរាយការណ៍នៅលើកម្មវិធី​ផ្ញើសារ Telegram ថា អង្គភាពការពារដែនអាកាសរុស្ស៊ី នៅកំពង់ផែ Sevastopol ក្នុងតំបន់គ្រីម៉ា​ បានបាញ់ទម្លាក់យានដ្រូន​អ៊ុយក្រែនជាង ២៩គ្រឿង នា​ព្រឹកថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ​២០២៦) នេះ។

អភិបាលក្រុង Sevastopol លោក Mikhail Razvozhayev បានឲ្យ​ដឹង​ថា មិនមានអ្នករងរបួសនោះ​ទេ បើយោង​តាម​ទិន្នន័យ​បឋម​ ដោយបន្ថែមថា អគារមួយចំនួន ត្រូវរង​ខូចខាត នៅក្នុងការវាយប្រហារនេះ។

ជាមួយ​គ្នានេះ លោកបានបញ្ជាក់​ទៀត​ថា អ៊ុយក្រែនក៏បានប្រើប្រាស់មីស៊ីល Storm Shadow ផងដែរ។ រុស្ស៊ីដែលបានដណ្តើមកាន់​កាប់​តំបន់គ្រីម៉ា​ពីអ៊ុយក្រែនក្នុងឆ្នាំ២០១៤ ពីមុនបានកោះអញ្ជើញ​ឯកអគ្គរដ្ឋទូតអង់គ្លេស និងបារាំង ដើម្បីតវ៉ាប្រឆាំងនឹងការប្រើប្រាស់អាវុធនេះ​ដោយ​អ៊ុយក្រែន ដោយសារមីស៊ីល Storm Shadow ត្រូវបានផលិតដោយសម្ព័ន្ធ​ក្រុម​ហ៊ុនបារាំង-អង់គ្លេស។

ដោយឡែកអភិបាលក្រុង Taganrog លោកស្រី​ Svetlana Kambulova បានឲ្យ​ដឹង​តាម​ Telegram ថា មនុស្ស ២នាក់ បានរងរបួសនៅក្នុងទីក្រុងកំពង់ផែ Taganrog នៅ​ភាគខាងត្បូង​រុស្ស៊ី បន្ទាប់ពីរុស្ស៊ី បានបាញ់ទម្លាក់មីស៊ីល ១គ្រាប់ នា​ព្រឹកថ្ងៃពុធនេះ​។

ជារួម រុស្ស៊ីបានបាញ់ទម្លាក់យាន​ដ្រូន​ចំនួន ១៤០​គ្រឿង ពេញមួយយប់។ នេះបើយោងតាមសេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី Interfax ដោយសំអាង​ដល់​ក្រសួងការពារជាតិ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm       
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm       
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm