ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែលសម្លាប់​មនុស្ស​ ៣១នាក់នៅ​លីបង់ ខណៈអ៊ីរ៉ង់ចោទអាមេរិករំលោភបទឈប់បាញ់

2026/05/27 11:47:45 pm        66

យ៉ាងហោចណាស់មនុស្ស ៣១នាក់ ត្រូវបានសម្លាប់ ហើយ​ ៤០នាក់ផ្សេងទៀតរងរបួស កាល​ពី​ថ្ងៃអង្គារ (ទី២៦ ខែឧសភា ឆ្នាំ២០២៦) បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានបង្កើនការវាយប្រហារនៅទូទាំងភាគខាងត្បូងនៃ​ប្រទេសលីបង់ ដោយកំណត់គោលដៅលើទីប្រជុំជន និងភូមិនានា ស្រប​ពេលមានការពង្រីកប្រតិបត្តិការថ្មើរជើង នៅជិតព្រំដែន។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធ​ផ្សព្វផ្សាយ​ Al Jazeera។

ការវាយប្រហារថ្មីជាបន្តបន្ទាប់​នេះ បានកើតឡើងរួមជាមួយនឹងបទបញ្ជាបង្ខំឲ្យ​ជម្លៀស​រាប់សិប ដែលចេញដោយយោធាអ៊ីស្រាអែល សម្រាប់តំបន់ជាច្រើន​ នៅភាគខាងត្បូង និងភាគ​ខាងកើតរបស់​លីបង់ ដែលបង្កឲ្យ​មានការភ័យតក់​ប្រមា និងការចាក​ចេញ​ក្នុង​ចំនួន​ដ៏​​ច្រើន​របស់ជន​​ស៊ីវិលពីតំបន់ដែលមានជម្លោះ​។

អ្នកស្រុក​នៅភាគខាងត្បូងលីបង់ បានរាយការណ៍ពីទិដ្ឋ​ភាពវឹកវរ ខណៈដែលកងទ័ពដីអ៊ីស្រាអែលបានរុល​ចូលទៅក្នុងទឹកដីលីបង់កាន់តែជ្រៅ ដោយគ្រួសារជាច្រើន​នាំ​គ្នា​រត់គេចពីការទម្លាក់គ្រាប់បែក និងស្វែងរកជម្រកនៅក្នុងតំបន់ដែលមានសុវត្ថិភាពជាង។ ការកើនឡើងនេះបានធ្វើ​ឲ្យ​មាន​ក្ដី​បារម្ភ​កាន់​តែខ្លាំងអំពី​ការរីក​រាល​​ដាល​ជម្លោះ​កាន់តែទូលំទូលាយ ខណៈដែលភាពតានតឹងឆ្លងកាត់ព្រំដែន នៅតែបន្តកើនឡើង​ឥត​ថម​ថយ​។

ទន្ទឹមនឹងនេះ មន្ត្រីនៅក្នុងប្រទេសអ៊ីរ៉ង់ បានរិះគន់យ៉ាងខ្លាំង ចំពោះអ្វីដែលពួកគេបានពិពណ៌នាថា ជា «ការរំលោភបំពានយ៉ាងច្បាស់ក្រឡែត» លើ​បទឈប់បាញ់ដោយសហរដ្ឋអាមេរិក បន្ទាប់ពីមានរបាយការណ៍ អំពីការវាយប្រហាររបស់សហរដ្ឋអាមេរិក នៅ​ភាគខាងត្បូងនៃ​ប្រទេសអ៊ីរ៉ង់ កាលពីដើមសប្តាហ៍នេះ​។ អាជ្ញាធរអ៊ីរ៉ង់បានសង្កត់ធ្ងន់​ថា ការវាយប្រហារទាំងនេះបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កិច្ចប្រឹងប្រែងការទូតដែលកំពុងបន្តមាន ដើម្បី​សម្រាល​វិបត្តិ និងស្តារស្ថិរភាពក្នុងតំបន់ឡើងវិញ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        75
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        108
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm