សប្បុរសជន​ពីរក្រុមផ្សេងគ្នា បន្ត​ឧបត្ថម្ភ​ថវិកាដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា៨ឧសភា

2022/04/20 09:39:36 pm        781

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមេសានេះ ដើម្បីបន្តឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា មានសប្បុរសជនពីរក្រុមផ្សេងគ្នា បានអញ្ជើញចូលរួម​បរិច្ចាគ​ថវិកាជូនកាកបាទក្រហមកម្ពុជា នៅអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។

ក្រុមទី១.ដឹកនាំដោយឯកឧត្តម ឡុង ណារ៉ូ អគ្គនាយក និងមន្ត្រីនិយោជិត រដ្ឋាករទឹកស្វយ័ត​ក្រុងភ្នំពេញ បានឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនដុល្លារអាមេរិក ទី២.តំណាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ឧបត្ថម្ភថវិកា​ចំនួន ៣ម៉ឺនដុល្លារអាមេរិក ​ជូនកាកបាទក្រហមកម្ពុជា។ ដើម្បីមានធនធាន បន្តផ្តល់សេវាកម្ម​មនុស្សធម៌ ​ដោះស្រាយបញ្ហាប្រឈមនានា ​បន្តពង្រឹងភាពធន់​សហគមន៍ និងជួយ​សម្រាល​ទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ​តាម​គោលការណ៍​គ្រឹះរបស់​ចលនា​អន្តរជាតិ​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ក្នុងឱកាសនោះលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាង​ដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅ​បំផុតចំពោះ​ ឯកឧត្តម ជា សុផារ៉ា ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ​និងលោកជំទាវ ​និងឯកឧត្តម ឡុង ណារ៉ូ អគ្គនាយក និង​មន្ត្រីនិយោជិត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ​ដែល​បាន​ឧបត្ថម្ភ​ថវិកាទាំងនេះ ជូនកាកបាទ​ក្រហម​កម្ពុជា ក្នុងឱកាសខួបទី១៥៩ ​ទិវាពិភពលោកកាកបាទក្រហម ​និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២ ​ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយ​បញ្ហា​ប្រឈម​នានា ​និងបន្តពង្រឹងភាពធន់សហគមន៍»។​

លោកជំទាវបញ្ជាក់ថា ​សម្រាប់សប្បុរសជនគ្រប់មជ្ឈដ្ឋាន​ ដែលមានសទ្ធាជ្រះថ្លា ចូលរួម​បរិច្ចាគ​ថវិកាជូនកាកបាទក្រហមកម្ពុជា ​ក្នុងឱកាសខួបលើកទី១៥៩ ​ទិវាពិភពលោកកាកបាទក្រហម និង​អឌ្ឍចន្ទក្រហម ៨ឧសភា ២០២២ ​គឺដើម្បីសមាគមជាតិមាន​ធនធាន ​បន្តផ្តល់​សេវាកម្មមនុស្សធម៌ ដោះស្រាយ​បញ្ហាប្រឈមនានា ​បន្តពង្រឹងភាពធន់សហគមន៍ ​និងជួយ​សម្រាលទុក្ខលំបាក​ប្រជាពលរដ្ឋ​រងគ្រោះ ​និងងាយរងគ្រោះបំផុត ​តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទ​ក្រហម ​និងអឌ្ឍចន្ទក្រហម។ ដែលនេះជាទង្វើមួយជួយដល់សង្គម និងអាចជួយឲ្យ​ប្រជាជនខ្មែរ ដែលកំពុងជួបការលំបាក ទទួលបាននូវភាពកក់ក្តៅ និងការយកចិត្តទុកដាក់យ៉ាងពេញ​លេញ​ពី​រាជរដ្ឋាភិបាល​ និង​សប្បុរសជន​គ្រប់ទិសទីផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm