ប្រទេសវ៉េណេស៊ុយអេឡាកាលពីថ្ងៃអង្គារ បានដោះលែងមន្ត្រីយោធាចំនួន ៨នាក់ ដែលជាប់ពន្ធនាគារពីបទរៀបចំផែនការផ្តួលរំលំអតីតប្រធានាធិបតីលោក នីកូឡាស ម៉ាឌូរ៉ូ ដែលជាអ្នកទោសនយោបាយចុងក្រោយបង្អស់ដែលត្រូវបានដោះលែង បន្ទាប់ពីមេដឹកនាំផ្តាច់ការរូបនេះ ត្រូវបានផ្តួលរំលំ។
ប្រទេសវ៉េណេស៊ុយអេឡាបានដោះលែងអ្នកទោសនយោបាយរាប់រយនាក់ ចាប់តាំងពីកងកម្លាំងអាមេរិកបានចាប់ខ្លួនលោក ម៉ាឌូរ៉ូ ក្នុងការវាយឆ្មក់ដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅលើរដ្ឋធានីការ៉ាកាស កាលពីខែមករា។
មន្ត្រីទាំង ៨នាក់នេះ មានទំនាក់ទំនងជាមួយ«ករណីទាហានឆត្រយោង» របស់ប្រទេសវ៉េណេស៊ុយអេឡា ដែលពួកគេត្រូវបានចោទប្រកាន់ក្នុងឆ្នាំ ២០១៧ ពីបទធ្វើរដ្ឋប្រហារប្រឆាំងនឹងលោក ម៉ាឌូរ៉ូ។
លោកឧត្តមសេនីយ៍ Raul Baduel អតីតជំនួយការជិតស្និទ្ធរបស់អ្នកកាន់តំណែងមុនរបស់លោក ម៉ាឌូរ៉ូ គឺលោក Hugo Chavez ដែលជាអ្នកសង្គមនិយមជ្រុល គឺនៅក្នុងចំណោមអ្នកដែលត្រូវបានជាប់ពន្ធនា គារ៕

