លោក Mithilesh Kumar សមាជិកសភាជាន់ខ្ពស់នៃសភាឥណ្ឌា បានប្រាប់សារព័ត៌មាន TASSថា ប្រទេសនេះ មានប្រវត្តិយូរអង្វែងនៃកិច្ចសហប្រតិបត្តិការយោធា-បច្ចេកទេសដ៏ជោគជ័យជាមួយរុស្ស៊ី ហើយមិនមានគម្រោងឈប់នាំចូលអាវុធពីរុស្ស៊ីទេ។

សមាជិកសភារូបនេះ ដែលទើបតែបានទៅទស្សនកិច្ចប្រទេសរុស្ស៊ីនាពេលថ្មីៗនេះ បាននិយាយថា៖«ឥណ្ឌាបានទិញអាវុធពីរុស្ស៊ីអស់រយៈពេលយូរមកហើយ បន្តនាំចូលវា ហើយនឹងមិនបញ្ឈប់ដំណើរការនេះឡើយ។ លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi) កំពុងបន្តគោលនយោបាយឯករាជ្យ។ ឥណ្ឌាមានគម្រោងធ្វើមូលដ្ឋានីយកម្មផលិតកម្មយន្តហោះចម្បាំង Rafale របស់បារាំង និងយន្តហោះចម្បាំង Su របស់រុស្ស៊ី ព្រមទាំងយានដ្រូនផងដែរ៕
