មន្ត្រីឆ្មាំបដិវត្តន៍អ៊ីរ៉ង់ម្នាក់បាននិយាយនៅថ្ងៃពុធនេះថា ការបន្តសង្គ្រាមជាមួយសហរដ្ឋអាមេរិក ទំនងជាមិនកើតឡើងទេ ប៉ុន្តែបានព្រមានថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចប្រឆាំងនឹងការវាយប្រហារណាមួយ។
លោក Mohammad Akbarzadeh អនុប្រធាននយោបាយនៃកងទ័ពជើងទឹកឆ្មាំបដិវត្តន៍ឥស្លាម ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Tasnim បាននិយាយថា៖«លទ្ធភាពនៃសង្គ្រាមមានកម្រិតទាប ដោយសារតែភាពទន់ខ្សោយរបស់សត្រូវ កងកម្លាំងប្រដាប់អាវុធ កំពុងត្រៀមខ្លួនប្រយុទ្ធយ៉ាងពេញលេញ »។
លោកបាននិយាយថា៖«យើងនឹងប្រែក្លាយតំបន់ពីទីក្រុង Chabahar ដល់ទីក្រុង Mahshahr ទៅជាទីបញ្ចុះសពសម្រាប់អ្នកឈ្លានពាន» ដោយដាក់ឈ្មោះកន្លែងនៅចុងនីមួយៗនៃឆ្នេរសមុទ្រភាគខាងត្បូងដ៏វែងរបស់អ៊ីរ៉ង់៕

