អង្គការឃ្លាំមើលសកលមួយកាលពីថ្ងៃអង្គារ បាននិយាយនៅក្នុងរបាយការណ៍ប្រចាំខែរបស់ខ្លួនស្តីពីសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសនេះថា អាវុធគីមីរាប់សិបដើម ដែលមិនបានប្រកាស ត្រូវបានរកឃើញនៅក្នុងប្រទេសស៊ីរី។
អង្គការហាមឃាត់អាវុធគីមី (OPCW) បាននិយាយថា ក្រុមមួយត្រូវបានដាក់ពង្រាយនៅដើមខែនេះ ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងភាពពេញលេញនៃការប្រកាសរបស់ស៊ីរីអំពីឃ្លាំងអាវុធគីមីរបស់ខ្លួន។

ការស្វែងរក ត្រូវបានអនុវត្តនៅទីតាំងដែលមិនបានប្រកាសមានអាទិភាពខ្ពស់មួយចំនួន នៅតំបន់ឆ្នេរ សមុទ្រភាគខាងជើង និងកណ្តាល ដោយមានការគាំទ្រពីអាជ្ញាធរស៊ីរី។
របាយការណ៍នេះ បាននិយាយថា៖«គ្រាប់រំសេវគីមីដែលមិនបានប្រកាសរាប់សិបគ្រាប់ ដូចជាគ្រាប់បែកវាយប្រហារតាមអាកាស និងរ៉ូកែត ក៏ដូចជាសារធាតុគីមី និងឧបករណ៍ពាក់ព័ន្ធជាច្រើនទៀត ត្រូវបានរកឃើញនៅទីតាំងដែលមិនបានប្រកាសទាំងនេះ រួមជាមួយនឹងឯកសាររាប់ពាន់ទំព័រ»៕
