នាព្រឹកថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ២០២៦) នេះ ប្រជាជនមូស្លីម នៅទូទាំងទ្វីបអឺរ៉ុប បានទៅជួបជុំគ្នាក្នុងវិហារឥស្លាម និងនៅតំបន់ដែលត្រូវបានកំណត់ សម្រាប់ការអធិដ្ឋាន ដើម្បីធ្វើការតាំងចិត្ត នៅក្នុងពិធីបុណ្យ Eid al-Adha ដោយធ្វើឲ្យឱកាសដ៏ពិសិដ្ឋនេះមាននូវចំនួនមនុស្សដ៏ច្រើន និងអារម្មណ៍សាមគ្គីភាពដ៏រឹងមាំ។
នៅប្រទេសអ៊ីតាលី ប្រជាជនមូស្លីមរាប់ពាន់នាក់ នៅទីក្រុងរ៉ូម និងទីក្រុងជុំវិញ បានទៅជួបជុំគ្នា នៅក្នុងវិហារឥស្លាមដ៏ធំរបស់ទីក្រុងរ៉ូម ដើម្បីធ្វើការអធិដ្ឋានថ្ងៃបុណ្យ Eid។ ដោយសារតែអ្នកចូលរួមច្រើនលើសលប់ ការអធិដ្ឋាននត្រូវបានធ្វើ ៣ដង។

អ្នកគោរពបូជាមកពីប្រទេសផ្សេងៗគ្នា ក្រោយមក បានរាក់ទាក់ និងសួរសុខទុក្ខគ្នាទៅវិញទៅមក សម្រាប់បុណ្យ Eid នេះ។ នៅទីក្រុងផ្សេងទៀទ ដូចជា Milan, Naples និង Turin វិហារអ៊ីស្លាមក៏ពេញទៅដោយអ្នកគោរពបូជាផងដែរ។
ការអធិដ្ឋានក្នុងពិធីបុណ្យនេះ ក៏មានផងដែរនៅក្នុងប្រទេសម៉ាល់ត៍ ស្វីស ហូឡង់ អាល្លឺម៉ង់ អូទ្រីស ស៊ុយអែត និងក្រិក។
ហើយមិនខុសគ្នាដែរ នៅបណ្ដាប្រទេសទូទាំងតំបន់បាល់កង់ ដែលរួមទាំងកូសូវ៉ូ ម៉ាសេដូនីខាងជើង អាល់បានី ប៊ុលហ្គារី បូស្ន៊ី និងហឺហ្សេហ្គោវីណា ស៊ែប៊ី ម៉ុងតេណេហ្គ្រោ និងក្រូអាត ប្រជាជនមូស្លីមបានប្រារព្ធពិធីបុណ្យ Eid al-Adha ជាមួយនឹងចំនួនអ្នកជួបជុំគ្នាយ៉ាងច្រើនកុះករ៕

