ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT រាយការណ៍នាថ្ងៃពុធនេះថា រដ្ឋមន្រ្តីការបរទេសសិង្ហបុរីលោក Vivian Balakrishnan បានជួបជាមួយសមភាគីកូរ៉េខាងជើងលោក Choe Son Hui នៅក្នុងទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាលើការពង្រឹងទំនាក់ទំនងទ្វេភាគី ។

KRT រាយការណ៍ដោយពុំបានបរិយាយអ្វីច្រើនថា លោក Balakrishnan និងលោក Choe បានផ្លាស់ប្តូរទស្សនៈលើកិច្ចការក្នុងតំបន់ និងលើសកលលោក ។
លោក Balakrishnan ត្រូវបានគេរំពឹងផងដែរថា នឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីការឈប់សំចតរបស់លោកនៅកូរ៉េខាងជើង ដែលជាដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសបងប្អូនទាំង ២ ដោយប្រេសិតសិង្ហបុរី ។
គួរឲ្យដឹងថា លោក Balakrishnan គឺជាសមាជិកមួយរូបនៅក្នុងគណៈរដ្ឋមន្រ្តីសិង្ហបុរី ពេលដែលពួកគេធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកដំបូងរវាងមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៨ ៕
