គ្រូពេទ្យស្លាប់អំឡុងពេលព្យាបាលអ្នកជំងឺអេបូឡានៅកុងហ្គោ ធ្វើឲ្យក្តីបារម្ភនៅជួរមុខកើនឡើង

2026/05/28 01:32:16 am        47

នៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ រថយន្តដឹកក្តារមឈូសជាច្រើនគ្រឿង បានចាកចេញពីមន្ទីរពេទ្យស្ថិតក្នុងទីក្រុង Bunia កាលពីថ្ងៃអង្គារ ខណៈក្រុមការងារសុខភាព នាំគ្នាឈរមើល ពេលដែលអ្នកជំងឺស្លាប់ ត្រូវបានយកទៅបញ្ចុះ ប៉ុន្តែលើកនេះ ម្នាក់ក្នុងចំណោមអ្នកជំងឺទាំងអស់នោះ គឺជាគ្រូពេទ្យ ។

គ្រូពេទ្យដែលបានស្លាប់ ក្រោយព្យាបាលអ្នកជំងឺអេបូឡា បង្ហាញពីការព្រួយបារម្ភនៅក្នុងចំណោមកម្មករសុខភាពនៅជួរមុខ ពេលដែលការរីករាលដាលឆ្លងជំងឺអេបូឡាកាន់តែធ្ងន់ធ្ងរទៅ ។

លោកវេជ្ជបណ្ឌិត Robert Unenu ដែលជាប្រធានសមាគមវេជ្ជសាស្រ្ត Ituri និយាយថា ក្តីបារម្ភ កំពុងកើនឡើង ។

លោកនិយាយថា ពួកយើងពិតជាខ្លាចខ្លាំងណាស់ ពីព្រោះថា ពួកយើងទាំងអស់គ្នាគឺជាអ្នកត្រូវមើលថែអ្នកជំងឺ ។

លោកបន្តថា ថ្ងៃនេះ មានអ្នកជំងឺចូលមក ថ្ងៃស្អែកនឹងមានអ្នកជំងឺចូលមកកាន់តែច្រើនបន្ថែមទៀត ។ ដូច្នេះហើយពួកយើងខ្លាច ពួកយើងទាំងអស់គ្នាពិតជាខ្លាចមែន ប៉ុន្តែពួកយើងមិនអាចបោះបង់ចោលអ្នកជំងឺបានឡើយ បើទោះបីជាពួកយើងព្រួយបារម្ភក៏ដោយ ។

ខណៈពេលនោះដែរ បណ្ដាមេដឹកនាំ និងទីភ្នាក់ងារសុខភាពអាហ្រ្វិកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការហក់ឡើងឥតឈប់ឈរនៃការផ្ទុះរាលដាលជំងឺអេបូឡា នៅកុងហ្គោ និងអ៊ូហ្គង់ដា ដោយពួកគេប្ដេជ្ញាបញ្ចេញថវិកាជិត ៥០០លានដុល្លារ សម្រាប់ការឆ្លើយតប ខណៈបណ្ដាក្រុមហ៊ុនផលិតវ៉ាក់សាំង កំពុងប្រឹងប្រែងផលិតថ្នាំព្យាបាលជំងឺមួយនេះ ស្របពេលអត្រាឆ្លងរាលដាល និងស្លាប់កំពុងហក់ឡើងខ្ពស់ ។

អង្គការសុខភាពពិភពលោក(WHO) និយាយថា ករណីឆ្លងសង្ស័យជំងឺអេបូឡានៅកុងហ្គោ និងអ៊ូហ្គង់ដា បានកើនឡើងដល់ជាង ៩០០នាក់ ក្នុងនោះមនុស្សស្លាប់សង្ស័យចំនួន ២២០នាក់ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        9
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        50
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm