ប្រជាជន​អាមេរិក នៅតែ​ប្រយ័ត្នប្រយែង​ ចំពោះ​​ជម្លោះអ៊ីរ៉ង់ ខណៈទីក្រុង​វ៉ាស៊ីនតោន​បន្ត​ស្វែងរក​​កិច្ចព្រមព្រៀងសន្តិភាព

2026/05/28 01:36:51 am        30

ខណៈពេលដែលរដ្ឋបាលរបស់​លោកប្រធានាធិបតី​ Donald Trump បង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានជាមួយអ៊ីរ៉ង់ មតិសាធារណៈ នៅសហរដ្ឋអាមេរិក ហាក់ដូចជាបញ្ច្រាស​​គ្នា រវាងបំណងប្រាថ្នាចង់ជៀសវាងការចូលរួមផ្នែកយោធាកាន់តែជ្រៅ​ និងក្ដី​បារម្ភអំពីសម្បទាន ដែលទីក្រុងវ៉ាស៊ីនតោនអាចធ្វើ ដើម្បីបញ្ចប់ជម្លោះ។​ នេះបើយោងតាមការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ ​​CNN។

ការស្ទង់មតិថ្មីៗ និងការជជែកដេញដោលផ្នែក​នយោបាយ បានបង្ហាញថា ជនជាតិអាមេរិកជាច្រើន នៅ​មិន​ទាន់​ជ្រះ​ស្រឡះ​ ចំពោះការពង្រីកសង្គ្រាមជាមួយអ៊ីរ៉ង់ ទោះបីជាពួកគេបន្តមើលឃើញកម្មវិធីនុយក្លេអ៊ែរ និងឥទ្ធិពលក្នុងតំបន់របស់ទីក្រុងតេអេរ៉ង់ថា ជាកង្វល់សន្តិសុខធ្ងន់ធ្ងរក៏ដោយ។

អារម្មណ៍សាធារណៈនេះ ឆ្លុះបញ្ចាំងពីភាពតានតឹងស្រដៀង​គ្នា នៅក្នុងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក អ្នកបោះឆ្នោតជាច្រើន​តែង​គាំទ្រការកាត់មន្ថយ​​ការគំរាមកំហែង នៅបរទេស ប៉ុន្តែបង្ហាញពីការ​យល់ស្រប​តិចជាងមុន ចំពោះយុទ្ធនាការយោធាដែលអូសបន្លាយ។ ការជជែកដេញដោលនេះកើតឡើងនៅពេលដែលក្រុម​អ្នកចរចាអាមេរិក និងអ៊ីរ៉ង់ បន្តកិច្ចប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយដែលមានគោលបំណងបន្ធូរបន្ថយអរិភាព និងដោះស្រាយបញ្ហាសំខាន់ៗ ក្នុង​នោះ​រួមទាំងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ការបន្ថយ​ទណ្ឌកម្ម និងសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

របាយការណ៍ បង្ហាញថា ការចរចាបានបន្តតាមរយៈអ្នកសម្របសម្រួលក្នុងតំបន់ ទោះបីជាមានភាពតានតឹងថ្មីៗក៏ដោយ ក្នុង​នោះរួមមាន​ទាំងការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលទីក្រុងតេអេរ៉ង់ បានថ្កោលទោសថា ជាការរំលោភលើបទឈប់បាញ់។

សម្រាប់សេតវិមាន បញ្ហាប្រឈមនយោបាយ គឺមានសារៈសំខាន់។ លោក​ Trump បានអះអាងថា ការមាន​នូវ​កិច្ចព្រមព្រៀងណាមួយ ត្រូវតែរឹងមាំ និងផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក ខណៈដែលក្រុមអ្នករិះគន់ព្រមានថា ការដោះស្រាយដោយប្រញាប់ប្រញាល់អាចធ្វើឲ្យ​អ៊ីរ៉ង់មានប្រៀប​ខ្លាំងពេក។

ការស្ទង់មតិ បង្ហាញថា ដោយ​ទូទៅ ជនជាតិអាមេរិកមានភាពស្ទាក់ស្ទើរ ក្នុងការគាំទ្រវិធានការ​យោធាទ្រង់ទ្រាយធំ លើ​អ៊ីរ៉ង់ ខណៈពេលដែលនៅតែផ្តល់សារៈសំខាន់ខ្ពស់ លើការបញ្ចប់ជម្លោះ ការការពារជនស៊ីវិល និងការកំណត់សមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        19
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        23
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm