ក្រុមហេសបូឡា ប្រាប់​​ថា បានប្រយុទ្ធ​ជាមួយកងទ័ពអ៊ីស្រាអែលនៅភាគខាងជើងទន្លេ Litani របស់លីបង់

2026/05/28 01:40:03 am        67

ក្រុមហេសបូឡាបានប្រាប់​ឲ្យ​ដឹង​ថា យុទ្ធជនរបស់ខ្លួន បានប្រយុទ្ធ​ជាមួយកងកម្លាំងអ៊ីស្រាអែល ក្នុងទីក្រុងមួយ នៅភាគខាងជើងទន្លេ Litani នា​ថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ២០២៦) នេះ​ ពោល​គឺ​មួយថ្ងៃបន្ទាប់ពីយោធាអ៊ីស្រាអែល បានបញ្ជាក់​ថា ខ្លួនកំពុងពង្រីកប្រតិបត្តិការផ្លូវ​គោក​​របស់ខ្លួន។

អាជ្ញាធរលីបង់ បានឲ្យ​ដឹង​ថា អ៊ីស្រាអែលបានបង្កើនវិសាលភាពនៃការវាយប្រហាររបស់ខ្លួន នៅភាគខាងត្បូង និងភាគ​ខាងកើតរបស់​លីបង់ កាល​ពី​ថ្ងៃអង្គារ ទោះបីជាមានបទឈប់បាញ់ក៏ដោយ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់ ខណៈក្រុមហេសបូឡាហ៍ក៏បានបន្តការវាយប្រហាររបស់ខ្លួនផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃពុធនេះ ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយ​នេះ បានឲ្យ​ដឹង​ថា យុទ្ធជនរបស់ខ្លួន «បានប្រយុទ្ធ​ជាមួយកងកម្លាំងសត្រូវ នៅចម្ងាយយ៉ាងកៀក​គ្នា» ដោយ​អាវុធធុន​ស្រាល និងមធ្យម នៅក្នុងទីក្រុង Zawtar al-Sharqiyah នៅជ្រុង​នៃអ្វី​ដែល​ត្រូវ​បាន​ប្រកាស​ដោយអ៊ីស្រាអែល​ថា «ខ្សែបន្ទាត់ពណ៌លឿង» នៅភាគខាងត្បូងប្រទេសលីបង់ ជាកន្លែងដែលកងទ័ពរបស់​ខ្លួន​ កំពុងធ្វើប្រតិបត្តិការ។

ចាប់តាំងពីព្រឹកថ្ងៃអង្គារមក ក្រុមនេះបានឲ្យ​ដឹង​ថា យុទ្ធជនរបស់ខ្លួន បានប្រឈមជាមួយ​កងទ័ពអ៊ីស្រាអែលដែលចូលទៅក្នុងទីក្រុងនេះ​ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រដោយសារតែវានៅជិតទីក្រុងភាគខាងត្បូងដ៏សំខាន់ គឺ Nabatieh ដែលមានចម្ងាយត្រឹមតែ ៦គីឡូម៉ែត្រប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        10
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm