ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ

2026/05/28 03:37:32 am        44


អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ២០២៦) នេះ បានព្រមានថា អំពើហិង្សាកាន់តែខ្លាំងឡើងៗ នៅភាគខាងកើតនៃ​សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងធ្វើឲ្យ​ការផ្ទុះឡើងនូវ​ជំងឺ Ebola កាន់តែអាក្រក់ទៅៗ និងរារាំងដល់កិច្ចប្រឹងប្រែងមនុស្សធម៌ ដើម្បីទប់ស្កាត់ជំងឺនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវ​បានបង្ហោះតាមរយៈបណ្ដាញ​សង្គម X លោក Tedros បានលើក​ឡើង​ថា ការផ្ទុះឡើងនូវជំងឺ Ebola នៅក្នុងខេត្ត Ituri គឺ «ហួសពី​សមត្ថភាព​ឆ្លើយតប» ខណៈដែលការប្រយុទ្ធគ្នា និងការ​ភៀស​សឹក​ រារាំងដល់លទ្ធភាព​ចូលទៅកាន់សហគមន៍ដែលរងផលប៉ះពាល់។ លោកបានសរសេរថា៖ «ភាគខាងកើតប្រទេសកុងហ្គោ ឥឡូវនេះប្រឈមមុខនឹងហេតុ​ការណ៍ដំណាល​គ្នា​ដ៏​មហន្ត​រាយ គឺ​ជំងឺ និងជម្លោះ»។

លោក Tedros បានបន្ថែម​ថា ការផ្ទុះឡើងនេះ ពាក់ព័ន្ធនឹងវីរុស​ Ebola ប្រភេទ Bundibugyo ដែលបច្ចុប្បន្នមិនទាន់មានវ៉ាក់សាំង ឬការព្យាបាលដែលត្រូវបានអនុម័តនឡើយ​​។ លោកបានព្រមានថា ការប្រយុទ្ធ​គ្នាដែលកំពុងបន្តមាន កំពុងបង្ខំមនុស្សពាក់​ព័ន្ធ​នឹងជំងឺនេះចូលទៅក្នុងជំរំដែលមានមនុស្សច្រើនកុះករ ខណៈពេលដែលបាន​កាត់ផ្តាច់ផ្លូវសំខាន់ៗ ដើម្បី​ទប់ស្កាត់ជំងឺ​។

លោកបានជំរុញឲ្យ​គ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធនឹងជម្លោះ យល់ព្រមឲ្យមាន​បទឈប់បាញ់បន្ទាន់ ហើយ​អនុញ្ញាតឲ្យ​ក្រុមគ្រូពេទ្យ «មាន​លទ្ធភាព​ចូល​ដោយសុវត្ថិភាព និងចីរភាព» ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនូវ​ជំងឺនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm