មន្ត្រី៖ អាមេរិក ធ្វើការវាយប្រហារថ្មីនៅអ៊ីរ៉ង់ទៅលើទីតាំងយោធា និងយានដ្រូន

2026/05/28 04:35:21 pm        80

មន្ត្រីសហរដ្ឋអាមេរិកម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ ទី២៧ ខែឧសភា ថា យោធាអាមេរិក បានធ្វើការវាយប្រហារថ្មីកាលពីពេលយប់នៅអ៊ីរ៉ង់ ដោយដាក់គោលដៅលើទីតាំងយោធាមួយកន្លែង និងបាញ់ទម្លាក់យានដ្រូនវាយប្រហាររបស់អ៊ីរ៉ង់ចំនួនបួនគ្រឿង ដែលបង្កការគំរាមកំហែងនៅជុំវិញច្រកសមុទ្រ Hormuz ។ មន្ត្រីដដែលបាននិយាយថា ទីតាំងយោធាដែលត្រូវបានវាយប្រហារនោះ គឺជាស្ថានីយ៍ត្រួតពិនិត្យរបស់អ៊ីរ៉ង់ក្នុងទីក្រុង Bandar Abbas។

ការវាយប្រហាររបស់យោធាអាមេរិក ដែលកាលពីពេលមុនមិនត្រូវបានរបាយការណ៍ បានធ្វើឡើងក្នុងអំឡុងពេលចរចាដើម្បីបញ្ចប់សង្គ្រាមរយៈពេលបីខែ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបានធ្វើឱ្យតម្លៃថាមពលសកលកើនឡើងខ្ពស់ចាប់តាំងពីសង្គ្រាមចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

មន្ត្រីនិយាយថា «សកម្មភាពទាំងនេះ ត្រូវបានស្ទាបស្ទង់ ជាការការពារសុទ្ធសាធ និងក្នុងគោលបំណងរក្សាបទឈប់បាញ់»។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានច្រានចោលសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថា អ៊ីរ៉ង់ និងប្រទេសអូម៉ង់ នឹងគ្រប់គ្រងការដឹកជញ្ជូនរួមគ្នាតាមច្រកសមុទ្រ Hormuz ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព។ លោក ត្រាំ បាននិយាយថា ផ្លូវទឹកនឹងនៅតែបើកចំហ។ សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារ ជាអ្វីដែលខ្លួនចាត់ទុកថាជាវាយប្រហារការពារប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃចន្ទ ខណៈអ៊ីរ៉ង់បានចាត់ទុកការវាយប្រហារនេះថាជាការរំលោភលើបទឈប់បាញ់ដ៏ផុយស្រួយរបស់ប្រទេសទាំងពីរ។ គោលដៅរបស់សហរដ្ឋអាមេរិក រួមមានទូកដែលព្យាយាមដាក់គ្រាប់មីន និងទីតាំងបាញ់មីស៊ីល ដែលទីបញ្ជាការកណ្តាលរបស់យោធាសហរដ្ឋអាមេរិកបាននិយាយថា បង្កការគំរាមកំហែងដល់កងកម្លាំងសហរដ្ឋអាមេរិក។


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        9
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        49
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm