ក្រុមសង្គ្រោះបន្តតាមរកមនុស្ស២នាក់ទៀត ក្រោយរកឃើញ៥នាក់នៅមានជីវិត ពីការជាប់ខ្លួនក្នុងរូងភ្នំនៅឡាវ

2026/05/28 05:22:26 pm        57

ក្រុមអ្នកស្ម័គ្រចិត្តថៃបាននិយាយថា មនុស្សប្រាំនាក់ដែលជាប់នៅក្នុងរូងភ្នំមួយក្នុងប្រទេសឡាវអស់រយៈពេលប្រហែលមួយសប្តាហ៍ត្រូវបានរកឃើញនៅរស់រានមានជីវិតកាលពីថ្ងៃពុធ២៧ឧសភា ខណៈក្រុមជួយសង្គ្រោះឡាវ និងថៃរាប់សិបនាក់បានបន្តស្វែងរកមនុស្សពីរនាក់ផ្សេងទៀត ។

លោក Kengkard Bongkawong ប្រធានក្រុមជួយសង្គ្រោះថៃបាននិយាយថា គិតត្រឹមល្ងាចថ្ងៃពុធពួកគេបានរកឃើញមនុស្សប្រាំនាក់ ហើយបច្ចុប្បន្នពួកគេកំពុងបន្តស្វែងរកមនុស្សពីរនាក់ផ្សេងទៀត។

អ្នកជួយសង្គ្រោះស្ម័គ្រចិត្តថៃម្នាក់ទៀតគឺ Chakrakrit Taengtung បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមអំពីរូបលោក និងអ្នកទាំងប្រាំនាក់កំពុងអបអរសាទរ។វីដេអូនេះបានបង្ហាញពីពួកគេមានស្មារតីល្អ លើកដៃឡើងលើ និងញញឹម។



យោងតាមក្រុមអ្នកស្ម័គ្រចិត្តក្នុងស្រុក និងសារព័ត៌មានរដ្ឋ Lao Phattha News បានឲ្យដឹងថា ជនជាតិឡាវទាំងប្រាំពីរនាក់បានចូលទៅក្នុងរូងភ្នំនៅខេត្ត Xaisomboun កាលពីសប្តាហ៍មុនដើម្បីរកមាស មុនពេលភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដីបានបាក់បិទច្រកចេញរបស់ពួកគេ ។

អ្នកស្ម័គ្រចិត្តថៃមួយក្រុមបានចូលរួមប្រតិបត្តិការជួយសង្គ្រោះកាលពីថ្ងៃអាទិត្យ។ ក្រុមនេះរួមមានអ្នកមុជទឹកម្នាក់ដែលបានចូលរួមក្នុងការជួយសង្គ្រោះក្មេងប្រុស ១២ នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេក្នុងឆ្នាំ ២០១៨ ពីរូងភ្នំលិចទឹកមួយនៅភាគខាងជើងប្រទេសថៃ ជាប្រតិបត្តិការមួយដែលទាក់ទាញការចាប់អារម្មណ៍ពីទូទាំងពិភពលោក និងមានការចូលរួមពីអ្នកមុជទឹកអង់គ្លេស និងបរទេសដទៃទៀត បុគ្គលិកយោធាសហរដ្ឋអាមេរិក និងការគាំទ្រពីអន្តរជាតិផ្សេងទៀត៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        89
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        125
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm