ក្រសួងពាណិជ្ជកម្ម និងអង្គការ FAO ពិភាក្សាគ្នាពីវិធីសាស្រ្តលើបញ្ហាសុវត្ថិភាពម្ហូបអាហារ

2022/04/20 10:45:47 pm        479

​ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម និងអង្គការស្បៀង និងកសិកម្មសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានជួបពិភាក្សាគ្នា ដើម្បីបង្កើនកិច្ចសហការ និងភាពជាដៃគូ ក្នុងការរៀបចំប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារឱ្យកាន់តែល្អប្រសើរ ចាប់ពីកសិដ្ឋានដល់តុអាហារ។

ឯកឧត្ដម ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ​មានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មានប៊ីធីវីថា ក្នុងឱកាសទទួលជួបកញ្ញា រេប៊ែកា ប៊ែល (Ms. Rebekah Bell) ​តំណាងអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ​កាលពីថ្ងៃទី១៩ មេសា ឆ្នាំ២០២២កន្លងទៅ បាន​ពិភាក្សាគ្នា​ក្នុងការរៀបចំប្រព័ន្ធត្រួត​ពិនិត្យ​ម្ហូបអាហារ​ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត ​ដើម្បីធានាថា ផលិតផលម្ហូប​អាហារ​មាន​គុណភាព​ សុវត្ថិភាព ​អនាម័យ​ល្អស្របតាម​ ស្តង់ដាអន្តរជាតិ និងជាពិសេសក៏មានការ​ពិភាក្សា​ពាក់ព័ន្ធ​នឹង «National Food Control Assessment» ដែលជា​គម្រោងយុទ្ធសាស្រ្តក្នុងការបង្កើន​សុវត្ថិភាព​ម្ហូបអាហារ​នៅក្នុងប្រទេសកម្ពុជា ​ដោយសហភាពអឺរ៉ុប។

ពាក់ព័ន្ធប្រធានបទខាងលើ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានលើកឡើងថា ការទិញម្ហូប​អាហារ ​ដើម្បីទទួលទានសព្វថ្ងៃ ​នៅមានការព្រួយបារម្ភតិចតួច ដោយសារកត្តា​អនាម័យ។ ពួកគាត់​បានឲ្យដឹងទៀតថា ​រាល់ចំណីម្ហូបអាហារដែលទទួលទាន​នៅក្រៅផ្ទះម្តងៗ ទាល់តែស្គាល់​ប្រភព​ច្បាស់ ទើបហ៊ាន​ទិញយកមក ​ទទួលទាន ​ដោយសារបារម្ភពីកង្វះអនាម័យ។ ​ចំពោះបន្លែ និង​ត្រីសាច់​នៅ​តាមទីផ្សារវិញ ពួកគាត់បាន​ លើកឡើងស្រដៀងគ្នា ក៏មិនសូវមានការព្រួយ​បារម្ភច្រើន​ដូចពីមុនៗដែរ ដោយសារឃើញមានមន្រ្តី ​ជំនាញៗចុះ​ត្រួតពិនិត្យជា​ញឹកញាប់ ​មិនថា​ក្នុងផ្សារនានា និងតាមបណ្តាម៉ាតជាដើម​ អំពីទំនិញដាក់លក់ប្រចាំថ្ងៃ។

ឯកឧត្ដម ឌឹម ថេង បានអះអាងថា គិតមកទល់បច្ចុប្បន្ននេះ ​ក្រុមមន្រ្តីជំនាញៗ ក៏ដូជាក្រសួង និង​ស្ថាប័នពាក់ព័ន្ធ នៅតែបន្តសហការគ្នា ក្នុងការដោះស្រាយបញ្ហា​ប្រឈម​នានា​អំពីសុវត្ថិភាពចំណី​ម្ហូបអាហារ ​ជាពិសេស​រដ្ឋាភិបាលកម្ពុជា បានកំពុងរៀបចំ និងគ្រោងដាក់ឲ្យអនុវត្តផ្លូវ​ការ​លើច្បាប់​ស្តីពីសុវត្ថិភាពម្ហូបអាហារ ​នៅក្នុងឆ្នាំ ២០២២នេះ ​ខណៈច្បាប់នេះ ​ត្រូវបានរំពឹងថា នឹងរួមចំណែក​ជំរុញកំណើនសេដ្ឋកិច្ចជាតិ ​តាមរយៈភាពទាក់ទាញអ្នកវិនិយោគ ​និងកំណើនភ្ញៀវទេសចរ។

ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មានគោលបំណងបង្កើតប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ សម្រាប់ ការពារសុខភាព មនុស្ស ​និងអ្នកប្រើប្រាស់តាមរយៈការទប់ស្កាត់ ការគ្រប់គ្រង និងលុបបំបាត់​ការ​បំពុល និងគ្រោះថ្នាក់ដែលបណ្តាលមកពីម្ហូបអាហារ៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm