មានភាពតានតឹងថ្មីកំពុងកើនឡើងម្តងទៀត ដែលផ្តោតសំខាន់នៅជុំវិញភាគខាងត្បូងប្រទេសអ៊ីរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ រាយការណ៍ថា ការស៊ើបអង្កេតកំពុងត្រូវបានអនុវត្តដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៃការផ្ទុះជាច្រើន។

ទីភ្នាក់ងារសារព័ត៌មាន Tasnim ជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់ ដាក់ឈ្មោះប្រភពយោធា ដោយនិយាយថា កងកម្លាំងសហរដ្ឋអាមេរិក បានបាញ់ទៅលើទឹកដីជុំវិញទីក្រុង Bandar Abbas បន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីស្លាម(IRGC) បានជួបប្រទះជាមួយនាវាដឹកប្រេងរបស់សហរដ្ឋអាមេរិក ដែលកំពុងព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz។ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ ក៏បានដកស្រង់ប្រភពពីយោធាដែលនិយាយថា គ្មានរបាយការណ៍អំពីអ្នកស្លាប់ រងរបួស ឬការខូចខាតនោះទេ ហើយយើងដឹងថា នេះជាឧប្បត្តិហេតុលើកទីពីរក្នុងរយៈពេលមិនដល់មួយសប្តាហ៍។

កាលពីថ្ងៃចន្ទ មុនពាក់កណ្តាលអធ្រាត្រ យើងបានទទួលសារសំឡេងពីក្រសួងការបរទេស និងពីកងឆ្មាំបដិវត្តន៍អ៊ីស្លាម(IRGC) ស្តីពីរឿងនេះ ដែលបង្ហាញឲ្យដឹងក្នុងអំឡុងពេលកិច្ចចរចាដ៏រសើបជុំវិញអនាគត និងថាតើអ្នកណានឹងគ្រប់គ្រងច្រកសមុទ្រ Hormuz។ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ រាយការណ៍ដោយដកស្រង់ពីប្រភពយោធាថា កងទ័ពជើងទឹករបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបាញ់ទៅលើនាវាដឹកប្រេងអាមេរិកមួយគ្រឿងដែល «ព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយបានបិទប្រព័ន្ធរ៉ាដារបស់ខ្លួន»។