មន្ត្រីជាន់ខ្ពស់ហេសបូឡាម្នាក់ បាននិយាយកាលពីថ្ងៃពុធថា៖«គ្មាននរណាម្នាក់គួរស្រមៃ»អំពីការរំសាយអាវុធរបស់ក្រុមនេះទេ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏សាហាវរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ កាលពីយប់ថ្ងៃអង្គារ។

ថ្លែងនៅពិធីរំលឹកវិញ្ញាណក្ខន្ធមួយនៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត លោក Mahmoud Qomati សមាជិកក្រុមប្រឹក្សានយោបាយរបស់ក្រុមហេសបូឡា បាននិយាយថា ក្រុមនេះនឹងមិនប្រគល់អាវុធរបស់ខ្លួនឡើយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់។

លោក Qomati បាននិយាយថា ក្រុមហេសបូឡា នឹងមិនប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ណាមួយឡើយ ប្រសិនបើការកាន់កាប់របស់អ៊ីស្រាអែល ត្រូវបានពង្រឹងយ៉ាងខ្លាំងក្លានៅភាគខាងត្បូងនោះ»។
លោក Qomati ក៏បានចោទប្រកាន់មន្ត្រីលីបង់មួយចំនួនថា បានស្វែងរកគោលដៅក្រុមនេះ ដោយនិយាយថា ក្រុមហេសបូឡា មានឫសគល់យ៉ាងជ្រៅនៅក្នុងប្រទេសលីបង់ ហើយនឹងបន្ត «កាតព្វកិច្ចតស៊ូ» របស់ខ្លួន។
យោងតាមក្រសួងសុខាភិបាលសាធារណៈលីបង់ ការវាយប្រហារតាមអាកាសកាលពីយប់ថ្ងៃអង្គារ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៤នាក់ ក្នុងនោះមានកុមារផងដែរ និងរាប់សិបនាក់ទៀត រងរបួស៕