មេដឹកនាំនៃប្រទេសបារាំង និងន័រវែស បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងអូស្លូនឹងចូលរួមគម្រោងទប់ស្កាត់នុយក្លេអ៊ែរដឹកនាំដោយទីក្រុងប៉ារីស ដើម្បីជំរុញសន្តិសុខ នៅលើទ្វីបនេះ។

នៅពេលដែលលោក និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសនៅទីក្រុងប៉ារីសថា ប្រទេសទាំងពីរបានចុះហត្ថលេខាលើកតិកាសញ្ញាការពារជាតិ លោក Jonas Gahr Store នាយករដ្ឋមន្ត្រីនៃប្រទេសន័រវែស បាននិយាយថា៖«យើងកំពុងប្រឈមនឹងស្ថានភាពសន្តិសុខធ្ងន់ធ្ងរបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២»។

លោកបាននិយាយថា៖«ក្នុងរយៈពេល ៦ខែកន្លងមកនេះ យើងបានចូលទៅក្នុងកិច្ចព្រមព្រៀងការពារជាតិជាមួយទាំងអាល្លឺម៉ង់ និងចក្រភពអង់គ្លេស ហើយខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដ៏ទូលំទូលាយជាមួយប្រទេសបារាំង នាពេលនេះ»។
កាលពីខែមីនា លោក ម៉ាក្រុង បានបង្ហាញកម្មវិធីមួយ ដែលក្រោមកម្មវិធីនេះ បារាំងគឺជាប្រទេសដែលមានអាវុធនុយក្លេអ៊ែរតែមួយគត់របស់សហភាពអឺរ៉ុប នឹងប្រើប្រាស់ឃ្លាំងស្តុកអាវុធបរមាណូរបស់ខ្លួន ដើម្បីពង្រឹងសន្តិសុខ នៅលើទ្វីបនេះ៕