ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា ប្រហែលមួយភាគបីនៃជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ខែតុលា គឺស្ថិតនៅក្នុងតំបន់ជិតខ្សែបន្ទាត់បទឈប់បាញ់របស់យោធាជាមួយក្រុមហាម៉ាស ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងថា កងទ័ពអាចនឹងបាញ់ទៅលើជនស៊ីវិលគ្រាន់តែចូលទៅជិតតំបន់នោះ។

ការិយាល័យនេះបាននិយាយថា សកម្មភាពបែបនេះ នឹងជាការសម្លាប់មនុស្សដោយខុសច្បាប់ ហើយដូច្នេះ នេះគឺជាឧក្រិដ្ឋកម្មសង្គ្រាម។
យោធាអ៊ីស្រាអែល ដែលនិយាយថា ការបាញ់ប្រហារដោយកងទ័ពរបស់ខ្លួននៅជិតខ្សែបន្ទាត់បទឈប់បាញ់ មានគោលបំណងទប់ស្កាត់ការគំរាមកំហែងរបស់ក្រុមសកម្មប្រយុទ្ធ មិនបានផ្តល់ការអត្ថាធិប្បាយភ្លាមៗអំពីការចោទប្រកាន់ទាំងនោះទេ។

អ៊ីស្រាអែលបានកំណត់ព្រំដែនបទឈប់បាញ់របស់ខ្លួនជាមួយក្រុមហាម៉ាស ចាប់តាំងពីបទឈប់បាញ់ជាមួយ «ខ្សែបន្ទាត់់ពណ៌លឿង» ដែលកំណត់នៅលើដីជាមួយនឹងប្លុកបេតុងដែលមានចន្លោះ។ កងទ័ព អ៊ីស្រាអែល នៅតែដាក់ពង្រាយនៅភាគខាងកើតរបស់ខ្លួន ដោយក្រុមហាម៉ាសគ្រប់គ្រងដីឆ្នេរសមុទ្រនេះ៕