អតីតមន្ត្រីជាន់ខ្ពស់ CIA ម្នាក់ ដែលមានការអនុញ្ញាតកម្រិតសម្ងាត់បំផុត ត្រូវបានចោទប្រកាន់ពីបទលួច ដុំមាសរាប់រយដុំ ដែលមានតម្លៃជាង ៤០ លានដុល្លារ ពីរដ្ឋាភិបាលសហព័ន្ធ ហើយលាក់ទុកវា នៅក្នុងផ្ទះរបស់ខ្លួន។

លោក David Rush ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទលួចប្រាក់សាធារណៈកាលពីសប្តាហ៍មុន។ នេះបើយោងតាមឯកសាររបស់តុលាការសហព័ន្ធនៅរដ្ឋ Virginia ជាកន្លែងដែលលោករស់នៅ។
ចាប់ពីខែវិច្ឆិកាដល់ខែមីនា លោក Rush បានស្នើសុំ និងទទួលបាន «រូបិយប័ណ្ណបរទេសយ៉ាងច្រើន និង ដុំមាសដែលមានតម្លៃរាប់សិបលានដុល្លារសម្រាប់ការចំណាយទាក់ទងនឹងការងារ»។ នេះបើយោងតាមឯកសាររបស់ភ្នាក់ងារ FBI ដែលកំពុងស៊ើបអង្កេតករណីនេះ។

ឯកសារនោះ បានបញ្ជាក់ថា ពុំច្បាស់ថាតើលោក Rush មានបំណងប្រើប្រាស់មូលនិធិនេះ ដើម្បីអ្វី ប៉ុន្តែផ្នែកមួយនៃមូលនិធិ ត្រូវបានរកឃើញ នៅកន្លែងរក្សាទុកមួយក្បែរការិយាល័យរបស់លោក៕