ដាស់ស្មារតី! យុវជនប្តេជ្ញាបង្វែរ​ការឈឺពីសត្រូវឈ្លានពានកសាងសមត្ថភាព​ ដើម្បី​ជា​ខែល​ការពារ​ជាតិ​

2026/05/28 10:22:58 pm        485

ភ្នំពេញ៖ ​ក្រុម​យុវជនខ្មែរនៅតែចង់ពីការលះបង់ជីវិតរបស់វីរកងទ័ព និងវីរនគរបាល ដែល​បាន​ពលីកម្ម​ក្នុង​សង្រ្គាមឈ្លានរបស់ថៃមកលើទឹកដីកម្ពុជា និងមិនអាចបំភ្លេចបាននូវ​ទុក្ខលំបាក​របស់​ជន​ភៀស​សឹក​រាប់ម៉ឺនគ្រួសារត្រូវបាន​ជម្លៀសចេញពី​ផ្ទះ​សម្បែង​ដោយ​សារ​សង្រ្គាម​ឈ្លាន​ពាន​របស់​ថៃ។​ ជាពិសេស ចង់ចាំនូវ​ព្រឹត្តិការណ៍កើតឡើង ​នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២៦ ដែល​វីរៈកងទ័ពមួយរូបដំបូងគេបាន​ពលីនៅសមរភូមិ។ ជាការដាស់ស្មារតី ក្រុមយុវជន បាន​ប្តេជ្ញា​ថា​នឹង​ប្រែក្លា​យការឈឺចាប់នេះឱ្យទៅជាការកសាងសមត្ថភាព តាមរយៈការប្រឹកប្រែងរៀនសូត្រ និង​បំពេញការងារឱ្យបានល្អ ដើម្បីក្លាយជាឆ្អឹងខ្នងនៃសង្គមជាតិ​ដ៏រឹងមាំ​។​ ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​នៃ​អំពើ​ឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា ក្រុមយុវជនខ្មែរ​ នៅតែចង់ចាំ​ពលីកម្មរបស់វីរកងទ័ព ​វីរនគបាល និងទុក្ខលំបាករបស់ជនភៀសឹក ជាពិសេស ការលះបង់ជីវិតរបស់​ព្រិន្ទបាលឯក សួន រោន ដែលជាវីរកងទ័ពដំបូងគេ ត្រូវបានពលីនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ​២០២៥។​ ក្រុមយុវជន បាន​លើកឡើងថា ជាការដាស់ស្មារតី យុវជនគ្រប់រូបត្រូវបង្វែរការឈឺចាប់នេះឱ្យក្លាយជាកម្លាំង​ស្មារតី រួបរួមសាមគ្គីភាព និងការអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជា​យុវជនខ្លាំង​ មានសមត្ថភាព មាន​ចំណេះ​ជំនាញ ​ក្នុងការចូលរួមអភិវឌ្ឍន៍ជាតិ និងដើម្បីក្លាយជាឆ្អឹងខ្នងដ៏រឹងមាំរបស់ជាតិ​ យុវជនគ្រប់រូប ត្រូវ​ស្តាប់តា​ម​ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និង​ដើរតាមបន្ទាត់​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ក្នុង​កិច្ចការដោះស្រាយជម្លោះព្រំដែន។ 

សូមបញ្ជាក់ថា នៅរសៀសថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២៦ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(ស.ស.យ.ក) នឹងរៀបចំកម្មវិធីដាស់ស្មារតីជាតិ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា។

កម្មវិធី «ដាស់ស្មារតីជាតិ» រៀបចំឡើងក្នុងគោលបំណង ដើម្បី​ ជំរុញការចងចាំ ផ្សារភ្ជាប់​ជាមួយ​ការ​ឈឺ​ចាប់ ប្រែក្លាយជាកម្លាំងជំរុញទឹកចិត្តរបស់ប្រជាជន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន និង​សម្រាប់​អភិវឌ្ឍប្រទេសជាតិឱក្យកាន់តែរឹងមាំ និង បញ្ចៀសការបញ្ឆេះគំនុំគំកួន ការសងសឹក ទស្សនៈ​ជ្រុល​និយម ចង្អៀតចង្អល់ ព្រមទាំង​ បង្កើតជាវេទិកា ជំរុញជាចលនា ផ្សារភ្ជាប់ជាមួយ​ដៃគូរ ឱ្យមានភាពជាម្ចាស់ការក្នុងការផ្សព្វផ្សាយ និងជំរុញសកម្មភាពបន្ត និង​ពង្រឹងស្មារតី និង​ត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការប្រឈមរាល់ការគម្រាមគំហែង ហានិភ័យ ដែលអាច និងកើតមានឡើងនាថ្ងៃអនាគត៕ អត្ថបទ៖ ធូ វិរៈ



 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        201
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm