ក្រុមកាំភ្លើងធំរបស់ប្រទេសអ៊ុយក្រែន បានបាញ់កាំភ្លើងធំស្វ័យកម្ម Bohdana ១៥៥ មីលីម៉ែត្រ ដែលផលិតក្នុងស្រុក ក្នុងអំឡុងពេលប្រតិបត្តិការនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដោយកំណត់គោលដៅលើលេណដ្ឋានរបស់ស្ស៊ី កាលពីថ្ងៃពុធ ទី២៧ ខែឧសភា។
វីដេអូរបស់សារព័ត៌មាន Reuters បង្ហាញពីក្រុមកាំភ្លើងធំកំពុងរៀបចំកាំភ្លើងធំ ផ្ទុកគ្រាប់ផ្លោង និងបាញ់ក្នុងអំឡុងពេលប្រតិបត្តិការនៅពេលយប់។
ទាហានកាំភ្លើងធំអ៊ុយក្រែនម្នាក់ បាននិយាយថា កងទ័ពរុស្ស៊ី កំពុងសាងសង់ប៉ុស្តិ៍ទីបញ្ជាការ និងសង្កេតការណ៍ នៅក្នុងលេណដ្ឋាន។ ពួកគេកំពុងជីករណ្តៅជ្រៅ ដូច្នេះយើងកំពុងប្រើប្រាស់គ្រាប់ផ្ទុះខ្លាំង ដើម្បីបំផ្លាញ និងរុះរើលេណដ្ឋាន។

