អ៊ីរ៉ង់ និងអាមេរិក វាយប្រហារគ្នា ​ ក្រោយ​លោក Trump បដិសេធព័ត៌មាន​ពី​​កិច្ចព្រមព្រៀងនៅ​ច្រក​សមុទ្រ Hormuz

2026/05/28 10:48:24 pm        48

កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅ​ថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) នេះ បាន​ឲ្យ​ដឹង​ថា ខ្លួនបានកំណត់គោលដៅលើ​មូលដ្ឋានទ័ពអាកាសអាមេរិក​ បន្ទាប់ពីយោធាអាមេរិកបានអនុវត្តនូវ​អ្វីដែលមន្ត្រីទីក្រុងវ៉ាស៊ីនតោនមួយ​រូប​បានប្រាប់​ថា គឺជាការវាយប្រហារកំណត់គោលដៅលើ​ប្រតិបត្តិការយានដ្រូន​របស់អ៊ីរ៉ង់ នៅជិតច្រកសមុទ្រ Hormuz ដោយ​ការអះអាងពី​ភាគី​ទាំង២ នេះ បាន​កើត​ឡើង​​ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតី លោក​ Donald Trump បានបដិសេធរបាយការណ៍មួយ ដែលថា លោកជិតឈានដល់កិច្ចព្រមព្រៀងសម្របសម្រួលជាមួយទីក្រុងតេអេរ៉ង់ហើយ​។

ការកើនឡើងនូវ​អរិភាពនេះ បានបង្ហាញពីហានិភ័យ​ ចំពោះ​បទឈប់បាញ់ផុយស្រួយ​​ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានចូលជាធរមានកាល​ពី​ដើមខែមេសា ពោលគឺ​បាន​បំផ្លាញ​ក្តីសង្ឃឹម ក្នុង​ការ​មាន​កិច្ចព្រមព្រៀងសន្តិភាព និងធ្វើឲ្យ​តម្លៃប្រេងហក់​ឡើងម្តងទៀត។

ដោយ​បាននិយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញឈ្មោះ ពេល​រៀប​រាប់​ដោយ​ឥត​លាក់​លៀម​ អំពីប្រតិបត្តិការយោធា មន្ត្រីអាមេរិករូប​នេះ​បានប្រាប់សារព័ត៌មាន​ Reuters ថា យោធាបានបាញ់ទម្លាក់យាន​ដ្រូន​វាយប្រហាររបស់អ៊ីរ៉ង់ចំនួន ៤គ្រឿង និងបានវាយប្រហារស្ថានីយត្រួតពិនិត្យលើ​ដីមួយកន្លែង នៅទីក្រុងកំពង់ផែ Bandar Abbas មុន​ពេលមាន​ការ​បាញ់បង្ហោះ​យានដ្រូន​​ទី៥។

ចំណែក​ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានឲ្យ​ដឹង​ថា ខ្លួនបានកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិកមួយកន្លែង​ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនបានពិពណ៌នាថា ជាការវាយប្រហារនាពេលព្រឹករបស់អាមេរិក នៅជិតអាកាសយានដ្ឋានទីក្រុង​ Bandar Abbas។ IRGC បានបញ្ជាក់​ថា ពួកគេបានកំណត់គោលដៅមូលដ្ឋានទ័ពអាកាសអាមេរិក ដែលការវាយប្រហារលើស្ថានីយត្រួតពិនិត្យ នៅជិតទីក្រុង​ Bandar Abbas បានចាប់ផ្តើមឡើង​។

រីឯ​គូវ៉ែត ដែលមាន​មូលដ្ឋានទ័ពអាមេរិកដ៏ធំមួយ បានបញ្ជាក់​ថា ខ្លួនកំពុងឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីល និងយាន​ដ្រូន​ តែមិន​បានបញ្ជាក់​ថា ​ការវាយប្រហារទាំងនោះចេញ​មកពីទី​ណាឡើយ​។

នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលមានការចូលរួមពីប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃពុធ លោក Trump បានបដិសេធសេចក្ដី​រាយការណ៍​របស់​ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ដែលថា ខ្លួនទទួលបានសេចក្តីព្រាងក្រៅផ្លូវការនៃកិច្ចព្រមព្រៀង ដើម្បីស្តារការដឹកជញ្ជូនពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រឲ្យ​ដល់កម្រិតមុនសង្គ្រាម ក្នុងរង្វង់​រយៈពេល ១ខែ ដោយអ៊ីរ៉ង់ និងអូម៉ង់រួមគ្នាគ្រប់គ្រងចរាចរណ៍៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        9
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        50
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm