រុស្ស៊ីព្រមានអាមេនី ជុំវិញការ​ប៉ុន​ប៉ង​ចូល EU ខណៈ​លោក Trump គាំទ្រលោក​នាយករដ្ឋមន្ត្រី Pashinyan

2026/05/28 11:09:11 pm        42

កាលពីថ្ងៃពុធ (ទី២៧ ខែឧសភា ឆ្នាំ២០២៦) ប្រទេស​រុស្ស៊ីបាន​ឲ្យដឹង​ថា ខ្លួនបាន​ព្រមាន​​អាមេនីថា ការផ្គត់ផ្គង់ប្រេង ឧស្ម័ន និងពេជ្រមិន​ទាន់ច្នៃ​ដែលមានតម្លៃទាប នឹង​ត្រូវបាន​ផ្អាក ឬបញ្ចប់​​ ប្រសិនបើទីក្រុង Yerevan បន្តការប៉ុន​ប៉ង​របស់ខ្លួន ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប (EU)។

ទីក្រុងមូស្គូបានចេញការព្រមាននេះ មុនការបោះឆ្នោតសភានៅថ្ងៃទី៧ ខែមិថុនា ដោយការស្ទង់មតិបានផ្ដល់​ឲ្យ​គណបក្សកិច្ចសន្យាស៊ីវិល (Civil Contract Party) របស់លោក​នាយករដ្ឋមន្ត្រី Nikol Pashinyan នូវការនាំមុខយ៉ាង​ងាយ​ស្រួល លើគូប្រជែងដែលគាំទ្ររុស្ស៊ី។ លោក​ Pashinyan បានពង្រឹងទំនាក់ទំនងជាមួយលោកខាងលិច ដែលធ្វើឲ្យ​ទីក្រុងមូស្គូខឹងសម្បា។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RIA ថា៖ «ស្ថានទូតរុស្ស៊ីបានបញ្ជូនលិខិតផ្លូវការមួយ​ច្បាប់​ ដោយបញ្ជាក់ថា ប្រសិនបើដំណើរការនៃការចូលរួមជាមួយសហភាពអឺរ៉ុប (EU) នៅតែបន្ត ភាគីរុស្ស៊ីនឹងផ្អាក ឬបញ្ចប់កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ផលិតផលប្រេងកាត និងពេជ្រមិន​ទាន់ច្នៃ​ជាឯកតោភាគី»។

គួរបញ្ជាក់​ថា អាមេនី ជាប្រទេសដែលគ្មាន​ព្រំ​ដែន​សមុទ្រមានប្រជាជនប្រហែល ៣លាននាក់នេះ ជាប្រពៃណីមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី និងជាសមាជិកនៃសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប​ ដឹកនាំដោយរុស្ស៊ី។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax បាន​ឲ្យ​ដឹង​ថា ប្រទេសនេះមានមូលដ្ឋានយោធារុស្ស៊ី ហើយពឹងផ្អែកយ៉ាងខ្លាំងលើទីក្រុងមូស្គូ សម្រាប់ថាមពល ដោយឧស្ម័ន ៨២ភាគរយរបស់ខ្លួន ត្រូវបាននាំចូលពីរុស្ស៊ីកាលពីឆ្នាំមុន។

តាម​រយៈ​ការបង្ហោះលើ​បណ្ដាញ​សង្គម កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា លោក Pashinyan ទទួលបានការគាំទ្រ «ពេញលេញទាំង​ស្រុង​» ពី​រូប​លោក នៅក្នុងការបោះឆ្នោតថ្ងៃទី៧ ខែមិថុនា ដោយចាត់​ទុក​លោក​នាយក​រដ្ឋមន្ត្រីអាមេនី​ថា ជា «មិត្ត និងជាមេដឹកនាំដ៏អស្ចារ្យ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        89
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        125
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm