របាយការណ៍​៖ សីតុណ្ហភាព​សកល ​នឹង​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ​ក្នុង​រយៈពេល​ ៥​ឆ្នាំ​ខាងមុខ

2026/05/28 11:16:56 pm        32

នៅ​​ថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) នេះ របាយការណ៍​មួយ​របស់​ទីភ្នាក់ងារ​អាកាសធាតុ​អង្គការសហប្រជាជាតិ (UN) និង​ការិយាល័យ​ឧតុនិយម​​ចក្រភព​អង់គ្លេស ​បានបង្ហាញ​​ថា សីតុណ្ហភាព​សកល​ជា​មធ្យម ​ត្រូវ​បាន​ព្យាករ​ថា ​នឹង​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ​ក្នុង​រយៈពេល​ ៥ឆ្នាំ​ខាងមុខ ដោយ​សីតុណ្ហភាព​​អាកទិក ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ឡើង​ក្ដៅ​លឿន​ជាង​តំបន់​ដទៃ​ទៀត។

របាយការណ៍​ប្រចាំឆ្នាំ​ដែល​ផ្តល់​ការព្យាករតាម​តំបន់ ​សម្រាប់​សីតុណ្ហភាព និងទឹក​​ភ្លៀង​ បានលើក​ឡើង​​ថា សីតុណ្ហភាព​មធ្យម​ជិត​ផ្ទៃផែន​​ដី​​ប្រចាំឆ្នាំ​ នឹង​មាន​ចន្លោះ​ពី ១,៣អង្សាសេ ទៅ​ ១,៩អង្សាសេ ពោល​គឺ​​លើស​ពី​សម័យ​មុន​ឧស្សាហកម្ម​ឆ្នាំ ១៨៥០-១៩០០។

អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ ​នៅ​ការិយាល័យ​ឧតុនិយម​របស់​​ចក្រភព​អង់គ្លេស លោកស្រី​បណ្ឌិត Melissa Seabrook ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ថា៖ «មាន​ភស្តុតាង​ច្បាស់លាស់​ណាស់ ដែល​បង្ហាញ​​ថា អាកាសធាតុ​កំពុង​ឡើងក្ដៅ​ ហើយ​សីតុណ្ហភាព​មធ្យម​សកល ​កំពុង​បន្ត​ឡើងខ្ពស់​»។

នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ២០១៥ រដ្ឋាភិបាលនានា​ ​បាន​ផ្ដល់​ការ​សន្យាថា ​នឹង​ព្យាយាម​ទប់ស្កាត់​ការកើនឡើង​សីតុណ្ហភាព​សកល​ជា​មធ្យម​មិន​ឲ្យ​លើស​ពី ១,៥អង្សាសេ​ ពោលគឹ​​លើស​ពី​កម្រិត​មុន​ឧស្សាហកម្ម ដែល​ព្រឹត្តិការណ៍​អាកាសធាតុអាក្រក់​​ធ្ងន់ធ្ងរ ​ត្រូវ​បាន​គេ​មើលឃើញ​ថា ​កើនឡើងកាន់តែ​ខ្លាំង​​។

របាយការណ៍នេះបានឲ្យ​ដឹង​បន្ថែម​ថា វាទំនង​ជា​មាន​ភាគយ​ខ្ពស់​បំផុត​ ដែលថា សីតុណ្ហភាពជិតផ្ទៃផែនដីជាមធ្យមរបស់ពិភពលោក នឹងលើសពី ១,៥អង្សាសេជាបណ្តោះអាសន្ន ដែល​លើសពីកម្រិតមធ្យមឆ្នាំ ១៨៥០-១៩០០ យ៉ាងហោចណាស់រយៈពេល​មួយឆ្នាំ រវាងឆ្នាំ២០២៦ និងឆ្នាំ២០៣០​៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        280
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        279
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        271

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm