យោធាចិន បញ្ជាក់​ថា បានបង្ខំ​ឲ្យ​នាវាចម្បាំងហូឡង់ចាក​ចេញ នៅសមុទ្រចិនខាងត្បូង

2026/05/28 11:44:39 pm        60

យោធាចិនបានប្រាប់​ឲ្យ​ដឹង​កាលពីថ្ងៃពុធ (ទី ២៧ ខែឧសភា ឆ្នាំ២០២៦) ថា ខ្លួនបានបង្ខំ​នាវាចម្បាំង​ ១គ្រឿងរបស់​ហូឡង់​ឲ្យ​ចាក​ចេញ ដោយបាន​ចោទប្រកាន់ថា បាន​ «លុក​ចូល​ដោយខុសច្បាប់» ទៅក្នុងតំបន់ ជុំវិញប្រជុំ​កោះ Paracel នៅ​ក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

ទីក្រុងប៉េកាំងអះអាង​សិទ្ធិ​អធិបតេយ្យ​ស្ទើរតែទាំងស្រុង លើ​តំបន់​នៅ​សមុទ្រចិនខាងត្បូង ទោះបីជាសេចក្តីសម្រេចអន្តរជាតិឆ្នាំ២០១៦ បដិសេធការទាម​ទារ​នេះ​ក៏ដោយ ដែលជំរុញឲ្យ​មានភាពតានតឹងជាមួយប្រទេសជិតខាងក្នុងតំបន់។

បញ្ជាការភូមិភាគខាងត្បូងរបស់​យោធាចិន បានឲ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាចម្បាំង De Ruyter របស់កងទ័ពជើងទឹកហូឡង់ «បានហោះហើរ​ឧទ្ធម្ភាគចក្រពី​លើ​នាវា​​ម្តងហើយម្តងទៀត» ដោយ «រំលោភលើដែនអាកាសរបស់ចិន»។

សេចក្ដី​ថ្លែង​ការណ៍​ បាន​បញ្ជាក់ថា កងកម្លាំងចិនបានចាត់វិធានការនានា ដូចជាការព្រមានដោយពាក្យសំដី និង «ការរំខានអេឡិចត្រូនិច» ដើម្បីបង្ខំនាវានោះចាក​ចេញ។

សេចក្តីថ្លែងការណ៍នេះបានបន្ថែម​ថា៖ «សកម្មភាពរបស់ភាគីហូឡង់ បានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដី និងសន្តិសុខដែន​សមុទ្រ និងដែន​អាកាសរបស់ចិន រំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ»។

សេចក្ដី​ថ្លែងការណ៍ បាន​សង្កត់ធ្ងន់​ថា ប្រទេសចិន «ប្រឆាំងយ៉ាងដាច់អហង្ការ» ចំពោះទង្វើទាំងនេះ ហើយបានព្រមានភាគីហូឡង់ឲ្យ​បញ្ឈប់ជាបន្ទាន់​នូវសកម្មភាព «បង្ក​ហេតុ​» របស់ខ្លួន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm